រដ្ឋមន្ត្រីការងារផ្តល់ជាអនុសាសន៍ ៧ចំណុច ដល់មន្រ្តីឱវាទ ដើម្បីដោះស្រាយវិវាទការងារកាន់តែមានប្រសិទ្ធភាព

2023/02/15 09:16:50 pm        402

ភ្នំពេញ៖ ក្នុងគោលដៅដោះស្រាយវិវាទការងាររួម កូដកម្ម បាតុកម្ម ដែលកើតឡើងតាមសហគ្រាស គ្រឹះស្ថាននៅតាមបណ្តាខេត្តឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀតនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំ និងផ្តល់ជាអនុសាសន៍​សំខាន់ៗ៧​ចំណុច ដល់មន្រ្តីក្រោមឱវាទ ដើម្បីដឹកនាំសម្រាប់ដោះស្រាយករណីទាំងនេះ។

នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទ​ការងារ​រួម នៅព្រឹកថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត​ អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ថា ខណៈពេលដែលបញ្ជាការឯកភាពក្រុម​អធិការកិច្ចការងារសម្រេចបាននូវលទ្ធផលការងារជាច្រើន ឃើញថា នូវបញ្ហាប្រឈមមួយ​ចំនួនដែល​ចាំបាច់​ត្រូវតែយកចិត្តទុកដាក់ ​និងដោះស្រាយឱ្យបានល្អប្រសើរ ជាពិសេសការកំណត់​អំពី​ដែនសមត្ថកិច្ចក្នុងការដោះស្រាយវិវាទការងាររួម កូដកម្ម បាតុកម្ម ដែលកើតឡើងតាម​សហគ្រាស គ្រឹះស្ថាននៅតាមបណ្តាខេត្ត ក៏ដូចជានៅក្នុងរាជធានីភ្នំពេញដែលជាទីប្រជុំជន។ ឯកឧត្តម បានបញ្ជាក់ ចំពោះអនុសាសន៍ទាំង ៧ចំណុចសម្រាប់ឲ្យក្រុមមន្រ្តីបន្តដឹកនាំក្នុងការ​ដោះស្រាយវិវាទការងាររួម មានដូចជា៖ ១.ត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពី នីតិវិធីនៃការ​ដោះស្រាយ​វិវាទការងាររួម កូដកម្ម និងបាតុកម្ម ឱ្យបានត្រឹមត្រូវប្រកប​ដោយប្រសិទ្ធភាព ប្រសិទ្ធផល និងការទទួលខុសត្រូវ។ ២.ត្រូវមានភាពបុរេសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ៣.ត្រូវបន្តអនុវត្តយុទ្ធនាការ “រោងចក្រ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”។ ៤.ត្រូវបន្តដោះស្រាយវិវាទការងារតាមនីតិវិធីដោយឈរលើមូលដ្ឋានច្បាប់ ភាពស្មោះត្រង់ តម្លាភាព មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ។ ៥.ត្រូវអនុវត្តឱ្យបានតឹងរឹងនិងម៉ឺងម៉ាត់នូវរាល់ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប្រកបដោយយុទ្ធសាស្រ្ត។ ៦. ត្រូវធានាថា រាល់ការអនុវត្តវិធានការនានាត្រូវបានធ្វើការពិចារណាហ្មត់ចត់ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមានដើម្បីបម្រើផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលក្នុងការទាក់ទាញការវិនិយោគ និងរក្សាការងារជូនបងប្អូនកម្មករនិយោជិត។ និង៧.ត្រូវបន្តចូលរួមអនុវត្តនូវអនុសាសន៍ទាំង១០ចំណុច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា​ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម​នៃទំនាក់​ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ​ដែលក្រសួងការងារ ​ត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន ស្របពេល​ដែលរាជរដ្ឋាភិបាលកាន់តែផ្តោតការយកចិត្តទុកដាក់ តាមរយៈការអនុវត្តគោល​នយោបាយ​ពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់នឹងលក្ខខណ្ឌការងារ។

តាមរបាយការណ៍ការងារ​ របស់ឯកឧត្តម ប្រាក់ ​ចាន់ធឿន រដ្ឋលេខាធិការ និងជាប្រធានបញ្ជាការ​ឯកភាពអធិការកិច្ចការងារ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២ ក្រសួងការងារ ទទួលបាន​បណ្តឹងពាក់ព័ន្ធ​នឹងវិវាទការងារចំនួនជាង ៩០០ករណី ​ដោយក្នុងនោះ ការ​ដោះស្រាយ​សះជា​មានចំនួនជាង ៥៤០ករណី ស្មើនឹងជិត ៦០%៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm