​របាយការណ៍​គាំទ្រ​ដោយ​អាមេរិក​និយាយថា រុស្ស៊ី​ឃុំឃាំង​កុមារ​អ៊ុយ​ក្រែ​ន​ ៦​ពាន់​នាក់​សម្រាប់​ការអប់រំ​ឡើងវិញ

2023/02/15 09:25:13 pm        467

អ៊ុយក្រែន៖ យោងតាម​របាយការណ៍​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា រុស្ស៊ី​បាន​ឃុំឃាំង​កុមារ​អ៊ុយ​ក្រែ​ន​យ៉ាងហោចណាស់ ៦,០០០នាក់ ក្នុង​ទីតាំង​ជាច្រើន​ក្នុង​តំបន់​គ្រី​មៀគ្រប់គ្រង​ដោយ​រុស្ស៊ី និង​ប្រទេស​រុស្ស៊ី ដែល​គោលបំណង​ចម្បងទំនងជា​ការអប់រំ​ឡើងវិញ​ផ្នែក​នយោបាយ​។

របាយការណ៍​និយាយថា ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Yale បានកំណត់​អត្តសញ្ញាណ​យ៉ាងហោចណាស់ ជំរំ​ចំនួន ​៤៣​កន្លែង និង​ទីតាំង​ផ្សេងទៀតដែល​កុមារ​អ៊ុយ​ក្រែ​ន​ត្រូវបាន​ឃុំខ្លួន ជា​ផ្នែក​នៃ​បណ្តាញ​ជា​ប្រព័ន្ធ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ធ្វើ​ប្រតិបត្តិការ​ដោយ​ទីក្រុង​មូ​ស្គូ ចាប់តាំងពី​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ ឆ្នាំ២០២២​។ កុមារ​ទាំងនោះ​រាប់បញ្ចូល​ទាំង​អ្នក​ដែលមាន​ឪពុកម្តាយ ឬ​អាណាព្យាបាល​គ្រួសារ​ច្បាស់លាស់ ជា​អ្នក​ដែល​រុស្ស៊ី​ចាត់ទុកថាជា​កុមារកំព្រា និង​ជា​អ្នក​ដែល​ត្រូវបាន​ឃុំឃាំង​មិន​ច្បាស់លាស់​ដោយសារ​សង្គ្រាម​។​ ​

អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​សាកលវិទ្យាល័យ Yale និយាយថា កុមារ​មាន​វ័យក្មេង​ជាងគេ​បំផុតត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ នៅក្នុង​កម្មវិធី​របស់​រុស្ស៊ី​មាន​អាយុ​ទើបតែ ៤ខែ ហើយ​ជំរំ​មួយចំនួន​កំពុងផ្តល់​ការបណ្តុះបណ្តាល​យោធា​ដល់​កុមារ​អាយុ​ក្រោម ១៤ឆ្នាំ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​ពុំបាន​រកឃើញ​ភស្តុតាង​ ដែល​កុមារ​ទាំងនោះ​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ការប្រយុទ្ធ​នោះទេ​។ ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​វ៉ាស៊ីនតោនមិនបាន​ឆ្លើយតប​ភ្លាមៗ ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​លើ​របាយការណ៍​នេះឡើយ ហើយ​ទីក្រុង​មូ​ស្គូបាន​បដិសេធ​ចេតនា​កំណត់​គោលដៅ​លើ​ជន​ស៊ីវិល ជា​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជាប្រតិបត្តិកា​រសឹក​ពិសេស​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​នបាន​និយាយថា ពួកគេ​កំពុង​ពិនិត្យមើល​ការចោទប្រកាន់​លើ​ការ​និរទេស​កុមារ​ដោយ​បង្ខំ ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រមូល​ការចោទប្រកាន់​ពីបទ​ប្រល័យពូជសាសន៍​ប្រឆាំង​រុស្ស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm