មេដឹកនាំបក្សប្រជាជន និងគណបក្សឡាវ ឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌

2023/02/15 10:12:43 pm        768

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំ​ដោយ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលដឹកនាំដោយឯកឧត្តម ថងលុន ស៊ីសូលីត អគ្គ​លេខា​ធិការ​នៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវ បានជួបប្រជុំកំពូល លើកទី ១៣ នៅរដ្ឋធានីវៀងចន្ទន៍ ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅស្និទ្ធស្នាលយោគយល់គ្នា និង ក្នុងស្មារតីជឿទុក​ចិត្តគ្នា ដើម្បីបន្តពូនជំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងគណបក្ស និងប្រទេស ទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើន​ឥតឈប់ឈរនៃចំណងសាមគ្គីភាព ​មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ​ដែលបានលើកកម្ពស់ដល់កម្រិត​ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។

ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក ​អំពីសភាពការណ៍លេចធ្លោ របស់គណបក្ស និង​ប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា ​បានជូនដំណឹង ​ភាគីឡាវ​ អំពីលទ្ធផល នៃមហាសន្និបាត​វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ​ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣​ និងបានផ្លាស់ប្ដូរយោបល់ អំពីសភាពការណ៍ អន្តរជាតិ និងតំបន់ ដោយផ្ដោត​ទៅលើការពង្រឹងពហុភាគីនិយម ក្នុងទំនាក់ទំនង អន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ រវាងគណបក្ស​និងប្រទេសទាំងពីរ ដើម្បីផល​ប្រយោជន៍​ របស់ប្រជាជននៃប្រទេសទាំងពីរ។ភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ដោយជំរុញការអនុវត្តច្បាប់ និង​មិនអនុញ្ញាតឱ្យបុគ្គល អង្គការចាត់តាំងណា មានសកម្មភាពប្រឆាំង ឬប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេសនៃភាគីម្ខាងទៀត។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១២ រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញថ្ងៃទី១០ ខែកុម្ភៈ ​ឆ្នាំ២០២០ ដែលបានរួមចំណែក​យ៉ាងធំធេងដល់ការលើកកម្ពស់ ចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ច​សហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នារវាងគណបក្ស រដ្ឋាភិបាល សភា ​និងអង្គការមហាជន នៃប្រទេស​ ទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន ​នៃប្រទេស​ ទាំងពីរ ដើម្បី​បុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសនីមួយៗ ​និងលើកកម្ពស់ ​តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។

ភាគីទាំងពីរបានឯកភាពខ្ពស់​ ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនង​ មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ​និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី ​កម្ពុជា-ឡាវ-វៀតណាម ​ដើម្បីឧត្តមប្រយោជន៍ជាតិ ​នៃប្រទេសទាំងបី​ និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែក​ដល់បុព្វ ហេតុសន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុង​តំបន់និងពិភពលោក៕

អត្ថបទដែលទាក់ទង

សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
2026/10/02 03:50:42 pm        1
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
2026/09/28 05:09:16 pm        1
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
2026/09/25 05:40:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមឧទ្ទាម៖ ការវាយប្រហារពី​លើ​អាកាសរបស់យោធាមីយ៉ាន់ម៉ាលើជំរំភៀសខ្លួន នៅរដ្ឋរ៉ាក់ឃីន សម្លាប់មនុស្ស ៨នាក់

2026/10/05 07:13:48 pm
​ការស៊ើបអង្កេតរបស់កូរ៉េខាងត្បូងសន្និដ្ឋានថា ទីក្រុងព្យុងយ៉ាងបាន​ដាក់មីននៅក្នុងតំបន់គ្មានយោធា
2026/10/05 07:12:14 pm
​ក្រុមតាលីបង់អាហ្វហ្គានីស្ថាន បញ្ជាក់​ថា បញ្ហាជាមួយប៉ាគីស្ថាន អាចដោះស្រាយបានតាមការទូត
2026/10/05 06:38:07 pm
​គណបក្សរបស់លោក Imran Khan បញ្ជាក់​ថា អ្នកគាំទ្ររាប់ពាន់នាក់ ចាប់ផ្តើមហែក្បួនទៅរដ្ឋធានីរបស់​ប៉ាគីស្ថាន
2026/10/05 06:36:13 pm
​គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នៅមហាសន្និបាតសហភាពអន្តរសភា​លើកទី១៥៣ក្នុងប្រទេសតង់ហ្សានី
2026/10/05 06:16:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm