រុស្ស៊ី ៖ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយវីដេអូកាលពីយប់ថ្ងៃអង្គារនូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនធ្ងន់ Tu-160 របស់ខ្លួន ដែលកំពុងធ្វើការហោះហើរប្រចាំថ្ងៃ។ ក្រសួងនិយាយថា ការហោះហើរត្រូវបានអនុវត្តនៅលើដែនទឹកអព្យាក្រឹតនៃសមុទ្រ Barents និងសមុទ្រប្រទេសន័រវេស។ យន្តហោះ Tu-160 ចំនួនពីរគ្រឿងអាចផ្ទុកមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយចំនួន ១២ គ្រាប់ បានស្ថិតនៅលើអាកាសអស់រយៈពេលជាង ១៣ ម៉ោង។

