ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងថា ទោះបីការលើកលែងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបបន្តអនុវត្តមកលើកម្ពុជាក្តី ក៏បញ្ហានេះមិនអាចជាឧបសគ្គរារាំងដល់វិនិយោគិនចិនមកធ្វើការវិនិយោគនៅកម្ពុជាឡើយ។
លោក បញ្ជាក់ថា ផ្អែកតាមកិច្ចសហប្រតិបត្តិការមិត្តដែកថែបកម្ពុជា-ចិន និងស្ថិរភាពរបស់កម្ពុជា បានជំរុញឲ្យកំណើនអ្នកវិនិយោគមកកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ការឡើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិនកាលពីថ្មីៗនេះ។

