ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ងអញ្ជើញទស្សនៈកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

2023/02/16 12:51:08 am        133

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃ​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង បានអញ្ជើញទស្សនៈកិច្ចនៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង, នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

​ក្នុងដំណើរទស្សនកិច្ចនេះ លោក សុង ភក្ត្រា ប្រធានផ្នែកបណ្ណសារដ្ឋាន នៃសារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង (មន្ទីរ ស ២១) បានជម្រាបជូនប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង អំពីប្រវត្តិនៃការ​កើតឡើង​ក្នុងសារមន្ទីរ នាសម័យ ខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលមានអ្នកជាប់ឃុំឃាំង ចំនួន​ជាង១៨០០០នាក់ នៅក្នុងបរិវេណនេះ ព្រមទាំងរចនាសម្ព័ន្ធ និងបរិវេណនៅជុំវិញទីតាំងនេះ ដែលរហូតមកដល់សព្វថ្ងៃ បានបន្សល់ទុកនូវភស្តុតាង ដូចជានៅអគារ "ក" ជាកន្លែងឃុំឃាំង មាន៣ជាន់ ចែកជា២០បន្ទប់ នៅជាន់ក្រោម មាន១០បន្ទប់ សម្រាប់ឃុំឃាំង និងធ្វើទារុណកម្ម សួររកចម្លើយជនរងគ្រោះពិសេសៗ, ជាន់ទី២ និងទី៣ មាន៥បន្ទប់ធំៗ ក្នុងជាន់នីមួយៗ សម្រាប់អនុវត្តក៍ដូចជាន់ខាងក្រោមដែរ, សព្វថ្ងៃមានភស្តុតាងជាច្រើន ដែលស្ថិតនៅក្នុង​គ្រប់បន្ទប់​ទាំងនេះ បញ្ជាក់ពីអំពើព្រៃផ្សៃ ឃោរឃៅ របស់ ប៉ុល ពត (រួមមានគ្រែ កេសគ្រាប់ ខ្នោះឃ្នាង និងរូបថតជនរងគ្រោះ) និងអគារ "ខ" ដែលមានតាំងជារូបថត របស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ជាជនជាតិខ្មែរ និងបរទេស (ក្មេង ចាស់ ប្រុស ស្រី) និងអគារ "គ" ដែលជារចនាសម្ព័ន្ធ បន្ទប់ឃុំឃាំង ដែលមានអ្នកជាប់ឃុំឃាំង រយៈពេលប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំ? ជាពិសេសដូចជាករណី លោកអ៊ុ ជុំ ម៉ី ដែលជាអតីតអ្នកជាប់គុក ក្នុងបន្ទប់ឃុំឃាំង នៃមន្ទីរ ស ២១ និងអគារ "ឃ" បង្ហាញពីផ្ទាំងគំនូរពីអតីតភាពរបស់អ្នកជាប់ឃុំ។

ចុងក្រោយឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បន្តមកទស្សនៈកិច្ច​នៅបន្ទប់​តម្កល់អដ្ឋិធាតុ​ជនរងគ្រោះ ដែលស្លាប់ក្នុងរបបខ្មែរក្រហម តាមបែបសាសនា ដើម្បីរក្សាទុកជាភស្តុតាង និងបន្តមក​ស្តូប ​ដែលបង្ហាញ និងចារពីការចងចាំរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាល ចំពោះព្រឹត្តិការណ៍​ក្នុងសម័យ​ខ្មែរក្រហម ដែលរៀបចំឡើងនៅទិវា២០ ឧសភា និងការចារដាក់ឈ្មោះនៅលើស្កូបនេះ ដើម្បីឲ្យសាធារណជនទូទៅបានទស្សនា និងអាចស្វែងរក​ឈ្មោះបងប្អូនខ្លួន ដែលជាប់ឃុំឃាំង ក្នុងមន្ទីរ ស ២១នេះ៕ ៖ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm