មេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងជប៉ុនចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទ្វេភាគី

2023/02/16 02:05:03 am        67

ភ្នំពេញ ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេ​បញ្ជា​ការកងទ័ពជើងគោក នាថ្ងៃទី១៥ ខែកុម្ភៈនេះ ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាថ្ងៃទី១៥ ខែកុម្ភៈនេះ បានចុះហត្ថលេខាលើឯកសារ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន» ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។

​ក្នុងជំនួបនេះសមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសម្រេចបាន​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរក្សាបាននូវការប្រាស្រ័យទាក់ទងជាប់ជាប្រចាំដូចជា ការផ្លាស់ប្តូរទស្សនកិច្ច​ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ជាញឹកញាប់ ដែលមិនធ្លាប់មានពីមុនមកនៅ​ក្នុងប្រវត្តិសាស្ត្រនៃ​ទំនាក់ទំនងរវាង​ប្រភេទទ័ពជើងគោក​នៃប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួបនេះសមភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារ «លក្ខខណ្ឌស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាងកងទ័ព​ជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន» ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។

សមិទ្ធផលថ្មីនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងទំនាក់ទំនងកម្រិតកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងជាការ​បោះជំហានប្រកបដោយសក្តានុពល​ដើម្បីជំរុញសកម្មភាព​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែងឱ្យ​មានលក្ខណៈសកម្មរស់រវើក ក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងនាយទាហានគ្រប់កម្រិត, ការហ្វឹកហ្វឺន និងលំហាត់រួម, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព, ការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងជំនួយសម្ភារ:-បរិក្ខារយោធា និងបច្ចេកវិទ្យា ជាដើម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះការរួមចំណែករបស់រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជនជប៉ុននៅក្នុងដំណាក់កាលដែលកម្ពុជាបានជួបប្រទះនូវការលំបាក រួមមានទាំងការ​ចូលរួមក្នុង​ដំណើរ​ការចរចាស្វែងរកសន្តិភាព ក៏ដូចជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ៕ អត្ថបទ ៖ ដារា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        193
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm