ភ្នំពេញ ៖ ដើម្បីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ ខាងមុខក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»។ នៅព្រឹកថ្ងៃទី១៥ ខែ កុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ស ហការជាមួយសាខាខេត្តកណ្តាល និងនិស្សិតពេទ្យ បានរៀបចំពិធីជួបសំណេះសំណាល និងពិនិត្យផ្ទៃពោះជូនស្ត្រីជាមាតាចំនួន៧៥នាក់ នៅមណ្ឌលសុខភាពពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
អំឡុងពេលនោះដែរ ឯកឧត្តម ពិត ចំណាន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិ ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែ នការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ជូនចំពោះ ស្ដ្រីជាម្ដាយទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃនាថ្ងៃនេះ។
ឯកឧត្តមបន្តថា នេះជាសកម្មភាពថ្មីមួយទៀតក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ បានស្ងប់ស្ងាត់ ដែលកាកបាទក្រហមកម្ពុជា សហការជាមួយក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល មណ្ឌលសុខភាពស្រុកលើកដែក រៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អក្នុងការពិនិត្យសុខភាព និងផ្សព្វផ្សាយសារអប់រំការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ដល់ស្រ្តីមានគភ៌ និងស្រ្តីទើបសម្រាលកូន នៅក្នុងមូលដ្ឋានឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល នាពេលនេះ។
ឯកឧត្តមក៏បានកោតសរសើរ ចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និងយុវជន កាកបាទក្រហ មកម្ពុជា នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដែលបានរក្សាជំហរ និងប្រើប្រាស់ជំនាញរបស់ខ្លួន ដោយមានការដឹកនាំពីសាស្ដ្រាចារ្យ ទីប្រឹក្សា និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ស្របតាមគោរម្យ៍ងាររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។
ឯកឧត្តមបន្តថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ ណែនាំ ចង្អុលបង្ហាញ និងជំរុញសាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី ខេត្ត តួអង្គពាក់ព័ន្ធ និងស្ដ្រីជាម្ដាយទាំងអស់ ខិតខំធ្វើយ៉ាងណា បន្ដយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយ ណែនាំ និងជំរុញឱ្យស្ដ្រីក្នុងវ័យបន្ដ ពូជ ស្ដ្រីជាម្ដាយទាំងអស់ គិតគូរពីសុខភាពផ្ទាល់ខ្លួន គិតគូរពីកូនក្នុងផ្ទៃ ស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញផងដែរ។ អំឡុងពេលនោះដែរ ឯកឧត្តមក៏បាននាំសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិ ត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ជូនបងប្អូនជនរួមជា តិក្នុងនោះ ទី១.សូមស្រ្តីមានផ្ទៃពោះទាំងអស់៖ ទៅពិនិត្យសុខភាព ឱ្យបានទៀងទាក់មុនពេលសម្រា ល ទៅទទួលថ្នាំបង្ការជំងឺផ្សេងៗ ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលា កថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន។ ក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន ត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ ទី២.សូមយុវតីឬស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោប ល់ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់។ ទី៣.សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។ ទី៤.សូមគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី បុគ្គលិ កសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ៕ អត្ថបទ ៖ សំ ងីម






