ក្រសួងសុខាភិបាល រៀបចំគ្រែចំនួន២០០ ដើម្បីដាក់ដំណើរការព្យាបាលជំងឺជូនក្រុមកីឡាករ កីឡាការិនី ដោយឥតគិតថ្លៃ នៅមនី្ទរពេទ្យជាតិ តេជោសន្តិភាព

2023/02/16 02:49:18 am        83

​ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំ ដើម្បីរៀបចំដំណើរការព្យាបាលជំងឺជូនក្រុមកីឡាករ កីឡាការិនី ដោយឥតគិតថ្លៃ ដែល​ត្រូវ​រៀបចំ​តម្លើង​គ្រែចំនួនពី១០០ ទៅ២០០គ្រែ នៅមនី្ទរពេទ្យជាតិ តេជោសន្តិភាព។

​ជាដំបូងឯកឧត្តមសាស្រាចារ្យ ម៉ម ប៊ុនហេង និងលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ និងជា​ប្រធាន​ក្រុមប្រឹក្សាភិបាលនៃមនី្ទរពេទ្យជាតិ តេជោសន្តិភាព រួមនឹង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់លើវិស័យសុខាភិបាល បាន​ពិនិត្យ​លទ្ធភាព និងរៀបចំ​កន្លែងវះកាត់​ផ្នែកបាក់បែកឆ្អឹង ឲ្យបានឆាប់រហ័ស។ ឥលូវនេះយើងបានចាត់តាំងក្រុមការងារគ្រូពេទ្យជំនាញ ដែលមាន​គ្រូពេទ្យ​មកពីមនី្ទរពេទ្យកាល់ម៉ែត មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រួមនិងក្រុមការងារ​គ្រូពេទ្យ​ក្នុងមនី្ទរ​ពេទ្យជាតិ តេជោសន្តិភាព ដើម្បីឲ្យក្លាយជាក្រុម នៅពេល​មាន​ហេតុការណ៍អ្វីកើត គឺយើងមាន​ក្រុមគ្រូពេទ្យ​ជំនាញរួចជាស្រេច ដើម្បីជួយសង្រ្គោះ ហើយផ្នែក​វះកាត់បាក់បែកនេះ នឹងតម្លើងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តឲ្យរួចរាល់​ជាស្ថាពរ​ក្នុងរយៈ​ពេល៣សប្តាហ៍​ទៀត។ ទន្ទឹមនឹងនោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងរៀបចំ​បញ្ជូន​រថយន្តគ្លីនិកចល័ត សង្រ្គោះ​បន្ទាន់ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិត ចិន ផ្តល់ជូន​ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក(រថយន្តគ្លីនិកចល័តនេះ ត្រូវបាន​បំពាក់ដោយ​សម្ភារៈបរិក្ខារពេទ្យ មានដូចជា៖ ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម ឧបករណ៍​វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ (Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope) ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់​ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត) យកមកដាក់ដំណើរការនៅក្នុងមនី្ទរពេទ្យជាតិ តេជោ សន្តិភាព។

​សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាមផ្លូវការ ថា ដោយកន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួស​ដោយការប្រកួតជាពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ផ្ទាល់ បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាល ជូនចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ សម្ដេចតេជោ បានថ្លែងថា ដោយមើលឃើញនូវការលំបាកបែបនេះ នៅព្រឹកនេះ សម្ដេចតេជោ បានពិភាក្សាជាមួយ​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និង​លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សា​ភិបាល​នៃមនី្ទរពេទ្យជាតិ តេជោសន្តិភាព ដើម្បីរៀបចំទីកន្លែង​សម្រាប់​ព្យាបាលកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលសម្ដេចបានបញ្ជាឱ្យរៀបចំ គ្រែពី១០០ ទៅ២០០គ្រែ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ទៀតថា ការព្យាបាលមិនតម្រូវឱ្យមានការបង់ប្រាក់ និងត្រូវមានឯកទេស​គ្រប់គ្រាន់ស្របតាមស្ថានភាពរបួសរបស់ កីឡាករ កីឡាការិនី។

សម្ដេចតេជោបានបញ្ជាឱ្យ ក្រសួងសុខាភិបាលរៀបចំឱ្យបានឆាប់រហ័ស ដែលនិងអាច​ចូលរួមផងដែរ ដល់ការ​ប្រកួតស៊ីហ្គេមនាពេលខាងមុខ។ សម្ដេចតេជោ ក៏សូមឲ្យកីឡាករ កីឡាការិនីទទួល​យកនូវសេវាព្យាបាល​នៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕ អត្ថបទ ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm