ការ​ព្យាបាល​របួស​ឥត​គិត​ថ្លៃ​ធ្វើ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​កាន់​តែ​មាន​ទំនុក​ចិត្ត​ត្រៀម​ស៊ី​ហ្គេម​

2023/02/16 04:52:19 pm        265

​ស៊ីហ្គេម៖ ការយកចិត្តទុកដាក់​មើលថែ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​កីឡាករ​-​កីឡាការិនី​គឺជា​ចំណុច​យុទ្ធសាស្ត្រ​សំខាន់ដើម្បី​បង្កើន​ការហ្វឹកហាត់ និង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ពិសេស​ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ មន្ដ្រី និង​គ្រូ​កីឡា បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាឲ្យ​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​រៀបចំ​​គ្រែ​ពី ១០០ ទៅ ២០០​គ្រែនៅ​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព សម្រាប់​ព្យាបាល​កីឡាករ​-​កីឡា​ការិនីដែល​រង​របួស​ដោយសារ​ការប្រកួត ដោយ​ឥតគិតថ្លៃកាល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ម្សិលមិញ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ មានប្រសាសន៍ថា ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​នេះគឺជា​ការជំរុញ និង​លើកទឹកចិត្ត​ដ៏​សំខាន់ដល់​កីឡាករ​-​កីឡាការិនី ពិសេស​ក្នុង​ដំណាល​កាល​ខិតជិត​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រនាពេលខាងមុខ។ ​​

​ដោយឡែក​អតីត​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម និង​ជា​គ្រូបង្វឹក​កីឡា​ចំបាប់​ជម្រើសជាតិ លោកស្រី ចូ​វ សុធា​រ៉ា បាន​គូសបញ្ជាក់ថា នេះ​គឺជា​ការយកចិត្តទុកដាក់​ដ៏​ធំធេងសម្រាប់​អ្នក​កីឡាករ ដែល​ប្រឈម​នឹង​របួសស្នាម​នានា។ តាមរយៈ​នេះលោកស្រី​រំពឹងថា កីឡាករ​-​កីឡាការិនី​នឹង​ខិតខំ​ហ្វឹកហាត់​ដោយ​លែង​ព្រួយបារម្ភ ដើម្បី​ត្រៀម​ការប្រកួត​នានា និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​។​

រីឯ​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ និង​ជា​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​ជម្រើសជាតិ​កម្ពុជា បានលើកឡើង​ស្រដៀង​គ្នា​ថា ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការគិតគូរ​ដ៏​ច្បាស់លាស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ឆ្ពោះទៅរក​ឧត្តមភាព​ជូន​ជាតិ ពិសេស​ការប្រកួត​កី​ឡ​ស៊ី​ហ្គេម​នាពេលខាងមុខ។​ ​ជាមួយគ្នា​ដែរ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​លើកឡើង​ថា ការយកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បានធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនីមាន​ភាពកក់ក្ដៅ និង​ឆន្ទៈ​ខ្ពស់ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ។ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ កីឡាករ​-​កីឡាការិនី​ទាំងអស់នឹង​ហ្វឹកហាត់​ដោយ​ទំនុកចិត្តលែង​ព្រួយបារម្ភ​ទៀតហើយ។​​

​សូមបញ្ជាក់ថា បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មើលឃើញ​ពី​ទុក្ខលំបាក​របស់​កីឡាករ​-​កីឡាការិនី​មួយចំនួន ក្នុងការ​ព្យាបាល​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន រាប់ទាំង​ការចំណាយ​ផង សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​កន្លែង​ព្យាបាល​ដោយ​ឥតគិតថ្លៃដល់​កីឡាករ​-​កីឡាការិនី​មាន​របួស ដើម្បី​ជា​ការជួយ​សម្រួល​ដល់​ការខ្វះខាត និង​ការលំបាក​ផ្សេងៗ​ផង ក៏ដូចជា​រួមចំណែក​ដ​ល់​ការត្រៀម​លក្ខណៈ​សម្បត្ដិរ​បស់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​ឆាប់ៗ​ខាងមុខ​ផង៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm