ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ជំរុញដល់ក្រសួងសារធារណការយកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ

2023/02/16 05:52:20 pm        497

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត, ជាពិសេស គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរ និងបង្ហាញការមោទកភាព ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន និង សូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ព្រមទាំងឯកឧត្តម, លោកជំទាវ ជាថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលបានខិតខំបំពេញ តួនាទី និង ភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវស្ថានការណ៍នៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅ គឺជាបទពិសោធដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំប្រកបដោយភាពឈ្លាសវៃ, ភាពប្រាកដនិយមខ្ពស់ និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយល់ច្បាស់អំពីសភាពការណ៍ និង បានត្រៀមខ្លួនជាស្រេចយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃសុខមាលភាពសាធារណៈជាសាកលនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់, ជាពិសេស បានប្រែក្លាយគ្រាលំបាកនៃវិបត្តិកូវីដ-១៩ ទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍវិស័យសាធារណការ និង ដឹកជញ្ជូន, ទាំងផ្នែករឹង និង ផ្នែកទន់ ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា នៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង, រាជរដ្ឋាភិបាលបានបញ្ចប់ការសាងសង់ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនា​សម្ព័ន្ធរូបវន្ត​សំខាន់ៗជាច្រើន ជាអាទិ៍៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ និង ក្រុងសៀមរាប; ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ; ផ្លូវជាតិលេខ ២១; ស្ពានឆ្លងទន្លេមេគង្គក្រូចឆ្មារ-ស្ទឹងត្រង់; ព្រមទាំងស្ពាន និង ច្រកព្រំដែន ជាដើម ។ ទន្ទឹមនេះដែរ, គម្រោងធំៗជាច្រើន ដែលនឹងក្លាយជាកត្តាលីករ ក្នុងការ-ជំរុញការធ្វើពាណិជ្ជកម្ម និង កំណើនសេដ្ឋកិច្ចជារួម ក៏ត្រូវបានបើកការដ្ឋាន និង ចាប់ផ្តើមដំណើការសាងសង់ដោយរលូន រួមមាន៖ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ; ព្រលាន យន្តហោះអន្តរជាតិសៀមរាប-អង្គរ; ផ្លូវជាតិលេខ ៤១; ផ្លូវជាតិលេខ ៣១; ផ្លូវជាតិលេខ ៣៣; ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) និង ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រសួងសារធារណការ និងដឹកជញ្ជូន ដែលលើការបញ្ចប់ការសិក្សាផ្លូវរថភ្លើងក្រោមដីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ; គម្រោងលើកកម្រិតខ្សែផ្លូវដែកល្បឿនលឿនភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត; គម្រោងផ្លូវនាវា​ចរណ៍ និង ប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់; ផែនការមេអន្តរកាលស្តីពីការតភ្ជាប់​ប្រព័ន្ធដឹកជញ្ជូន​ពហុមធ្យោ- បាយ និង ភ័ស្តុភារកម្ម; ព្រមទាំងសមិទ្ធផលជាច្រើនទៀត ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា កត្តាសុខសន្តិភាពពេញលេញ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និង ភាព សុខដុមក្នុងសង្គម ក្រោមគោលនយោបាយ និង យុទ្ធសាស្រ្តច្បាស់លាស់ និង មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា, ពិសេស ជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំ និង ភាពជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីឆ្នាំ ២០២២ កន្លងទៅ បាននិងកំពុងធ្វើឱ្យកម្ពុជា កាន់តែមាន​កិត្តិនាមល្បីរន្ទឺ និង ទទួលបាននូវការកោតសរសើរលើឆាកអន្តរជាតិ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm