សម្ដេចពិជ័យសេនា៖ កងទ័ពកម្ពុជានិងចិន នឹងធ្វើសមយុទ្ធនាគមាសរួមគ្នា នៅខែក្រោយ

2023/02/16 08:33:31 pm        1.2 K

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នាឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីអាក់ខានមួយរយៈដោយសារបញ្ហាមេរោគកូវីដ១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីអញ្ជើញចូលរួមជាអធិបតីភាព សម្ពោធដាក់អោយប្រើប្រាស់​ជា​ផ្លូវការ​អគាររដ្ឋបាល សាលប្រជុំ និងគម្រោងវារីវប្បកម្មអាងបង្កាត់ពូជ និងភ្ញាស់ត្រី ក្រោមមូល​និធិ​សម្តេចពិជ័យសេនា ទៀ បាញ់ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​។

សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធ ​​ដែលមាន​ឈ្មោះថា «នាគមាស» រួមគ្នានាពេលខាងមុខនេះ ​ស្ថិតនៅបរិវេណភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ដោយសមយុទ្ធនេះ​ នឹងប្រព្រឹត្តិទៅក្រោមប្រធានបទជាច្រើន​ ជាពិសេសគឺការបោសសម្អាតគ្រាប់មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​ ការរក្សាសន្តិសុខនិងក្បួនធំៗ និងរបៀបសង្រ្គោះជនរងគ្រោះជួប​ឧបទ្ទវហេតុ​ដោយ​សារគ្រោះធម្មជាតិជាដើម។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ ​ក៏បានលើកឡើងផងដែរថា សមយុទ្ធរួមគ្នារ​វាង​កងទ័ពកម្ពុជា ​និងចិននេះ​ គឺពុំមានការគំរាមកំហែងដល់អ្នកណា ​ឬប្រទេសណានោះទេ គឺធ្វើឡើង​ដើម្បីលើកកម្ពស់គុណភាព ​និងសមត្ថភាពរបស់កងទ័ពបន្ថែមទៀត ស្របទៅតាមការកែទម្រង់របស់​រាជរដ្ឋាភិបាលក៏ ដូចជាក្រសួងការពារជាតិ។

សូមបញ្ជាក់ថា ​កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ​បានធ្វើសមយុទ្ធ ​ដែលមានឈ្មោះថា «នាគមាស»នេះជាច្រើនលើកច្រើនសារមកហើយ ​ពោលគឺចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ខណៈការ​ធ្វើ​សមយុទ្ធនេះ​គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នា និងគ្នាឲ្យកាន់តែ​ស្និតស្នាល​បន្ថែមទៀត។

សមយុទ្ធរវាងកងទ័ពទាំងពីរនេះគឺបានធ្វើឡើង ​លើរបៀបវារៈជាច្រើន ​ដូចជាការប្រឆាំង និង​ទប់ស្កាត់​ភេរវកម្ម​ការសង្គ្រោះ​ប្រជាជន​ដែលរងគ្រោះដោយ​សារគ្រោះធម្មជាតិ ការ​រំដោះប្រជាជន​ចេញពី​ចំណាប់ខ្មាំង​ការ​បាញ់កំភ្លើងតូចធំ ​និងរបៀបវារៈជាច្រើនទៀត៕អត្ថបទ៖ ចក់

អត្ថបទដែលទាក់ទង

កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm        1
NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm        1
អាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
2026/09/21 06:36:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន KCNA៖ កូរ៉េខាងជើងបញ្ជាក់​ថា ទណ្ឌកម្មថ្មីមិនអាចរារាំងការអភិវឌ្ឍរបស់ខ្លួនបានឡើយ

2026/09/21 07:22:19 pm
​អ៊ីស្រាអែលបាន​វាយប្រហារតាមអាកាស និងបាញ់ផ្លោង លើ​តំបន់ជាច្រើន នៅភាគខាងត្បូង​លីបង់
2026/09/21 07:01:14 pm
​ប្រធានាធិបតីអ៊ីរ៉ង់ធ្វើដំណើរទៅកាន់បុរីញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ
2026/09/21 06:59:08 pm
​កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm
​NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/20 12:31:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 03:44:05 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm