ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ចប់ការសិក្សាផ្លូវរថភ្លើងក្រោមដីក្នុងភូមិសាស្រ្តរាជធានី

2023/02/16 08:47:15 pm        857

ភ្នំពេញ៖ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរ និង​ វាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និង ដឹកជញ្ជូនដែលបាន​បញ្ចប់​ការសិក្សាផ្លូវរថភ្លើងក្រោមដីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងគម្រោងលើកកម្រិតខ្សែផ្លូវដែក​ល្បឿនលឿនភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត គម្រោងផ្លូវនាវាចរណ៍ រួមនឹងផែនការមេអន្តរកាល​ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ​ព្រមទាំងសមិទ្ធផលជាច្រើនទៀត ក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ។

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២២ និង ទិសដៅការងារ ឆ្នាំ ២០២៣ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣។

ឯកឧត្ដម ថ្លែងថា ការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវស្ថានការណ៍នៃជំងឺកូវីដ-១៩ ក្នុងរយៈពេល​ជាង ៣ ឆ្នាំកន្លងទៅ គឺជាបទពិសោធដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់រាជ​រដ្ឋាភិបាលកម្ពុជា ​ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ, ភាពប្រាកដនិយមខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយល់ច្បាស់អំពីសភាពការណ៍ និង ​បានត្រៀមខ្លួនជាស្រេច​យ៉ាងល្អប្រសើរ ដើម្បីឆ្លើយ​តប​ទៅនឹងវិបត្តិនៃសុខមាលភាពសាធារណៈជាសាកលនេះប្រកបដោយប្រសិទ្ធភាពខ្ពស់, ជាពិសេស​បានប្រែក្លាយ​គ្រាលំបាកនៃវិបត្តិកូវីដ-១៩ ទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍវិស័យ​សាធារណការ និងដឹកជញ្ជូន ទាំងផ្នែករឹង និង ផ្នែកទន់។

ឯកឧត្តមបានបញ្ជាក់ថា កត្តាសុខសន្តិភាពពេញលេញ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និង ភាព សុខដុម​ក្នុងសង្គម​ ក្រោមគោលនយោបាយ និង យុទ្ធសាស្រ្តច្បាស់លាស់ ​និង មោះមុត របស់​រាជរដ្ឋាភិបាលកម្ពុជា, ពិសេស ជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំ និង ​ភាពជាប្រធាន​នៃ​កិច្ច​ប្រជុំកំពូល​អាស៊ាន និង កិច្ចប្រជុំកំពូល​ពាក់ព័ន្ធ កាលពីឆ្នាំ ២០២២ កន្លងទៅ បាននិងកំពុង ធ្វើ​ឱ្យកម្ពុជា ​កាន់តែមានកិត្តិនាមល្បីរន្ទឺ ​និងទទួលបាននូវការកោតសរសើរលើឆាកអន្តរជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm