សហភាព​អឺរ៉ុប​នឹងដាក់​ទណ្ឌកម្ម​លើ​អង្គភាព​អ៊ីរ៉ង់​ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​

2023/02/16 10:01:21 pm        646

​អឺរ៉ុប៖ តំណាង​ប្រទេស​ចំនួន​២៧ របស់​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែកុម្ភៈ ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​រុស្ស៊ី ដែល​ប្រធាន​ប្រតិបត្តិ​របស់​ប្លុក​នេះ​បាន​និយាយ​ថា អាច​ធ្វើ​ឱ្យ​ខាតបង់​ពាណិជ្ជកម្ម​ចំនួន ១១ពាន់​លាន​អឺរ៉ូ ឬ​ ១១,៨ពាន់​លាន​ដុល្លារ​​។

ប្លុក​នេះ​ត្រូវ​បាន​គេ​រំពឹងថានឹង​ព្រមព្រៀង​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ ដើម្បី​កំណត់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី២៤ ខែកុម្ភៈ ប៉ុន្តែ​សំណើ​ជាក់លាក់​នៅ​ពុំ​ទាន់​ទទួល​បាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ ពី​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​នៅឡើយ​។ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា យើង​កំពុង​ធ្វើ​ឱ្យ​សមត្ថភាព​របស់​រុស្ស៊ី​ចុះ​ខ្សោយ ដើម្បី​ទប់ស្កាត់​ម៉ាស៊ីន​សង្គ្រាម​របស់​ប្រទេស​នេះ​។ យើង​បាន​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ចំនួន៩ ​រួចហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ធ្លាក់​ចុះ​។ លោកស្រី​បាន​ថ្លែងប្រាប់​សភា​អឺរ៉ុប​មុន​កិច្ច​ពិភាក្សា ក្នុងចំណោម​បេសកជន​ប្រទេស​ទាំង ២៧ នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ថា យើង​ត្រូវ​រក្សា​សម្ពាធ​នេះ​។​

​លោកស្រី​និយាយ​ថា យើង​កំពុង​ស្នើឱ្យ​មានការ​រឹតត្បិត​លើ​ការប្រើប្រាស់​ ដូចជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយ​ចំនួន​ដែល​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ប្រដាប់​អាវុធ​រុស្ស៊ី ដូចជា​យាន​ដ្រូ​ន មី​ស៊ី​ល និង​ឧទ្ធម្ភាគចក្រ ដែល​កំពុង​ផ្តោតលើ​កញ្ចប់​ទណ្ឌកម្ម​ទី​១០ ​នៅ​ពេល​ខាងមុខ​ដែល​អាច​ជា​គោលដៅ​លើ​ប្រទេស​អ៊ីរ៉ង់ សម្រាប់​ការ​ជួយ​រុស្ស៊ី​នៅក្នុង​សង្គ្រាម​។ លោកស្រី Von der Leyen បាន​ស្នើ​ដាក់ទណ្ឌកម្ម​ដែល​អាច​គ្រប​ដណ្តប់​លើ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។ មាន​យាន​ដ្រូ​ន​រាប់​រយ​គ្រឿង​ផលិត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​រុស្ស៊ី​ប្រើប្រាស់​ក្នុង​សមរភូមិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​ទាំងនេះ​បាន​សម្លាប់​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន ដូច្នេះ​ជា​លើកទី១ ​ហើយ​ដែល​យើង​កំពុង​ស្នើ​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​អ៊ីរ៉ង់ រួម​ទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ឆ្មាំ​បដិវត្តន៍៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm