វាយកូនបាល់៖ រយៈពេលជិត ៤ខែ កីឡាវាយកូនបាល់ហាក់ស្ងៀមស្ងាត់បាត់ឈ្មោះកីឡាករអេស្ប៉ាញ Carlos Alcaraz ដែលបាត់បង់តំណែងលេខ ១ ពិភពលោកទៅ Novak Djokovic ដោយសាររបួស។

កីឡាករវ័យ ១៩ឆ្នាំរូបនេះនឹងចូលរួមការប្រកួត Argentina Open ថ្ងៃព្រហស្បតិ៍នេះជាមួយនឹងជំនឿចិត្តប៉ុនប៉ងយកតំណែងលេខ ១ ពិភពលោកពីកីឡាករស៊ែបមកវិញឱ្យបាន។ Carlos Alcaraz បានហក់ឡើងឈរលេខ ១ ពិភពលោកកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីឈ្នះជើងឯក Grand Slam លើកដំបូងក្នុងអាជីពនៅ U.S Open តែបញ្ហាសាច់ដុំអំឡុងការប្រកួត Paris Masters កាលពីខែវិច្ឆិកាធ្វើឱ្យកីឡាករវ័យ ១៩ឆ្នាំរូបនេះខកខានការប្រកួតនានាបូករួមទាំង Australian Open ដែលឈ្នះដោយ Djokovic កាលពីខែមុន។ Carlos Alcaraz បានបើកឆាកការប្រកួតកម្មវិធី Argentina Open ដោយយកឈ្នះកីឡាករស៊ែប Laslo Dere ព្រឹកមិញនេះដែលជាការប្រកួតដំបូងតាំងពីខែវិច្ឆិកា៕
អត្ថបទ៖នាង សុភាវុធ