កីឡាជម្រើសជាតិមកពីក្រសួងការពារជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់

2023/02/16 10:32:25 pm        536


ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា(CAMSOC) បានថ្លែងថា កីឡាជម្រើស​ជាតិ ​ដែលមកពីមកពីក្រសួងការពារជាតិ ​និងមជ្ឈមណ្ឌលកីឡាកងយោធពល​ខេមរភូមិន្ទ បាន​ត្រៀមខ្លួន និងធ្វើការហ្វឹកហាត់រួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែងកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីអញ្ជើញចូលរួមជាអធិបតីភាព សម្ពោធដាក់អោយប្រើប្រាស់​ជាផ្លូវការ​អគាររដ្ឋបាល សាលប្រជុំ និងគម្រោងវារីវប្បកម្មអាងបង្កាត់ពូជ និងភ្ញាស់ត្រី ក្រោមមូល​និធិសម្តេចពិជ័យសេនា ទៀ បាញ់ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា កីឡាស៊ីហ្គេមលើកទី៣២ ​និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នឹងរៀបចំឡើង​ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩​ ខែមិថុនា ឆ្នាំ២០២៣។ ប្រតិភូកីឡាប្រហែល ​១០,០០០ នាក់ រួមទាំងអត្តពលិក៧,០០០ នាក់ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស​កីឡា ត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹង៣៦ប្រភេទកីឡា។

សម្តេចពិជ័យសេនា ​បានបញ្ជាក់បន្ថែមទៀតថា រាជធានី-ខេត្តចំនួន៥ ត្រូវបានកំណត់សម្រាប់​ការប្រកួត​កីឡា ​គឺរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងកំពត ។

សម្តេច បានបន្ថែមទៀតថា តាមការរំពឹងទុក រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះកីឡាជាច្រើនប្រភេទ ខេត្តសៀមរាបនឹងរៀបចំការប្រកួតកីឡាជិះកង់ រត់ម៉រ៉ាតុង,ខេត្តព្រះសីហនុ នឹងជាកន្លែងប្រកួត​កីឡាម៉ូតូទឹក បាល់ទះឆ្នេរខ្សាច់ និងទូកក្តោង , កែបនឹងធ្វើជាម្ចាស់ផ្ទះកីឡាទ្រីអាត្លុង ហើយខេត្តកំពត នឹងរៀបចំការប្រកួតកីឡាទូក។

សម្តេចប្រធានCAMSOC បានលើកឡើងទៀតថា នេះជាលើកទីមួយហើយសម្រាប់ប្រទេសកម្ពុជា ក្នុងនាម​ជាសមាជិកស្ថាបនិកមួយរូបក្នុងចំណោមសមាជិកស្ថាបនិក​ទាំងប្រាំមួយ ដែលរៀបចំ​ព្រឹត្តិការណ៍​កីឡាថ្នាក់តំបន់នេះ បន្ទាប់ពីរយៈពេល៦៤ឆ្នាំ។

សមិទ្ធផលនេះ គឺជាការកសាងទំនុកចិត្ត​បន្ថែមទៀតដល់អត្តពលិកកម្ពុជាឱ្យធ្វើបានល្អនៅស៊ីហ្គេម​លើកទី៣២នា ឆ្នាំ២០២៣នេះ។

សូម​បញ្ជាក់ថា ​នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​គឺនៅសល់តែ៧៨ថ្ងៃទៀតប៉ុណ្ណោះ នឹង​ឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) ដែលកម្ពុជា​ធ្វើជាម្ចាស់​ផ្ទះក្នុង​ឆ្នាំ២០២៣នេះ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        310
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        385

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm