
ជប៉ុន ៖ ជប៉ុននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងឃ្លាំមើលយ៉ាងដិតដល់សកម្មភាពយោធារុស្ស៊ី ក្រោយទីក្រុងម៉ូស្គូ អះអាងថា ពួកគេបានហោះយន្តហោះទម្លាក់គ្រាប់លើដែនសមុទ្រអន្តរជាតិ ។ ក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃពុធថា ការហោះហើររបស់យន្តហោះចម្បាំង បានធ្វើឡើងនៅតាមដែនអាកាសជាច្រើន រួមទាំងតំបន់លើសមុទ្រ Beringស្ថិតនៅចន្លោះរដ្ឋ Alaska និងរុស្ស៊ី ហើយនិងសមុទ្រ Okhotsk ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ៕
