
រុស្ស៊ី ៖ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ទាហានវិមានក្រឹមឡាំង បានបើកការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ។ មីស៊ីលប្រហែលជាង ៣០គ្រាប់ ត្រូវបានបាញ់ចេញពីលើអាកាស និងសមុទ្រ ប៉ុន្តែភាគច្រើននៃមីស៊ីលត្រូវបានបាញ់ស្កាត់ ។ វាគឺជាការបាញ់មីស៊ីលទ្រង់ទ្រាយធំ ក្នុងរយៈពេល ១សប្តាហ៍ ហើយក៏ការជាបាញ់មីស៊ីលច្រើនគ្រាប់ក្នុងពេល១ថ្ងៃ ចាប់តាំងពីដើមខែតុលា ឆ្នាំមុនផងដែរ ៕
