
ចិន ៖ ក្រសួងការបរទេសចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក គួរតែធ្វើការជាមួយចិន ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបាឡុងរបស់ទីក្រុងប៉េកាំង ដែលបានហោះចូលដែនអាកាសអាមេរិក ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយថា បាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិន ដែលបានហោះចូលដែនអាកាសសហរដ្ឋអាមេរិក គឺជាឧបទ្ទវហេតុដ៏គ្រោះថ្នាក់ ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងផ្តល់អនុសាសន៍សំខាន់ៗនៅថ្ងៃព្រហស្បតិ៍នេះ ពាក់ព័ន្ធនឹងបាឡុងចិន ហើយនិងយានគ្មានអត្តសញ្ញាណ ៣គ្រឿងទៀត ដែលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងអាមេរិក ។ លោក Biden ស្ថិតក្រោមសំពាធពីក្រុមតំណាងរាស្រ្តអាមេរិក ឲ្យនិយាយច្បាស់ពីយានទាំងនេះ ៕
