រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចជំរុញក្រសួងសាធារណៈការពន្លឿនលើការសិក្សាផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ

2023/02/17 01:07:03 am        440

ភ្នំពេញ ៖ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តជំរុញការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ, ជាពិសេស ប៉ូលសេដ្ឋកិច្ចទី ៣, ផ្លូវល្បឿនលឿន ពីភ្នំពេញឆ្លងកាត់ខេត្តកំពង់ធំទៅក្រុងសៀមរាប ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ និង ប្រសិទ្ធ-ភាពសេដ្ឋកិច្ច-សង្គម យ៉ាងច្រើន។

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២២ និង ទិសដៅការងារ ឆ្នាំ ២០២៣ ទីស្ដីការក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣។

ដើម្បីតម្រង់ទិស និងផ្តល់ជាធាតុចូល ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីបានផ្តល់អនុសាសន៍ក្រសួងសាធារណការឱ្យបន្តខិតខំដោះស្រាយបញ្ហាប្រឈម និង ពន្លឿនការងារមួយចំនួនទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ឱ្យបានចប់សព្វគ្រប់ និងទាន់ពេល ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញឱ្យបានកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដមក៏បានជំរុញដល់ក្រសួងសាធារណការ ពន្លឿនលើកការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងដំណើរការសាងសង់ និងគម្រោងជាអាទិភាព និងជាទិសដៅសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០២៣ ដើម្បីបញ្ចប់ឱ្យបានទាន់ពេលតាមផែនការគ្រោងទុក៕

អត្ថបទ៖ វ៉ន ដារ៉ាង


អត្ថបទដែលទាក់ទង

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
2026/08/18 06:40:44 pm        209
អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មីជូនកម្មករនៃរោងចក្រ៣នៅបន្ទាយមានជ័យដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧»​ និង «ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ»
2026/08/18 06:31:15 pm        138
គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ អញ្ជេីញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង
2026/08/18 05:15:48 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល

2026/08/18 09:01:25 pm
​កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
2026/08/18 08:44:19 pm
​ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
2026/08/18 08:21:59 pm
​បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
2026/08/18 08:19:55 pm
​មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
2026/08/18 07:53:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm