​ពលរដ្ឋបុរីកីឡា១២០០គ្រួសារថ្លែងអំណរគុណសម្ដេចតេជោដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់

2023/02/17 01:49:35 am        68

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅលើអគារបុរីកីឡា ខណ្ឌ៧មករា ជាង១២០០គ្រួសារបានសម្ដែងនូវក្ដីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនគាត់ ហើយថែមទាំងអនុគ្រោះមិនឱ្យពលរដ្ឋបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត។

ប្រជាពលរដ្ឋរស់នៅលើអគារបុរីកីឡាប្រមាណជាង ១២០០ គ្រួសារ ទទួលបានការដូរ​ដ៏​មាន​តម្លៃពី​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវការផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនដល់ពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើឱ្យប្រជាពលរដ្ឋបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ដែលបានធ្វើឡើងនៅ សង្កាត់វាលវង់ ខណ្ឌ៧មករា នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ត្រឹមតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ ដែលរដ្ឋបាល រាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារន លិខិតលេខ ១៦៥ សជណ.មយ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង៨អគារនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានាសិទ្ធិកាន់កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសង្គម។

ឯកឧត្តម ឃួង ស្រេង បន្តថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ​ផលប៉ះពាល់ជូនប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្អែកតាមគោលការណ៍ សន្តិសហវិជ្ជមាន និង ជាការធ្វើឱ្យ​មានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ​ក្នុងដំណើរការ​ចុះបញ្ជីកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួនជាង១,២០០គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១.៣៩២ បន្ទប់ ក្នុងអគារទាំង ៨ នេះថែមទៀតផង។

ខណៈទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នេះ ប្រជាពលរដ្ឋបានបង្ហាញក្ដីរំភើបរីករាយបំផុត ដោយគាត់បានថ្លែងអំណរគុណសម្ដេចតេជោ និងប្រកាសគាំទ្រសម្ដេចតេជោ និងឯកឧត្តម ហ៊ុន ណែត បន្តដឹកនាំប្រទេសយូរអង្វែងតទៅ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឱ្យដឹងថា ប្រជាពលរដ្ឋរស់​នៅលើអគារ​សហកម្មសិទ្ធិបុរីកីឡា​ទាំង០៨អគារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានក្តីរំភើបរីករាយ​ក្រៃលែង ព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទទួលបាននាពេលនេះ ពិតជាមានតម្លៃសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសេដ្ឋកិច្ច និងជីវភាពគ្រួសារ ។ ដូច្នេះសូមប្រជាពលរដ្ឋថែរក្សាទុកដាក់ឱ្យបាន គង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រ​សម្គាល់ម្ចាស់​អចលនវត្ថុនេះ គឺជា ឯកសារដ៏មានសំខាន់ ដែលបញ្ជាក់ពីភាព​ស្របច្បាប់នៃអចលនទ្រព្យរបស់ម្ចាស់ទ្រព្យ ហើយមិនត្រឹម​តែធានានូវសុវត្ថិភាពផ្ទះសម្បែងរបស់បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះអាចផ្តល់​នូវអត្ថប្រយោជន៍​ជាច្រើនតាមតម្រូវការរបស់ប្រជាពលរដ្ឋ ឬធ្វើអំណោយសំរាប់កូនចៅទៅថ្ងៃ អនាគត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm