ខ្មាន់កាំភ្លើង ដែលបាញ់ជនបរទេសម្នាក់ស្លាប់ កាលពីចុងឆ្នាំ២០២២ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

2023/02/17 02:29:09 am        176

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​ខ្មាន់កាំភ្លើង​បាញ់​ប្រហារ​ជនបរទេស​ម្នាក់​ទៀត បណ្ដាល​អោយ​ស្លាប់ ​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០២២ នៅ​ក្នុង​ខណ្ឌ​ចំការមន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ស្រាវជ្រាវ​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ហើយ​ កាល​ពីវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២៣ ដោយ​ដក​ហូត​បាន​កាំភ្លើង​ខ្លី​មួយ​ដើម ម៉ាក​ ruger ពណ៌ខ្មៅ និងកាំបិតបត់០១ដេីមផងដែរ ។

ជន​សង្ស័យ​មាន​ឈ្មោះ SWARTZ JOSEPH ហៅ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ SPADER JAMES ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ​អង់គ្លេស ទីលំនៅ និង​មុខរបរ​មិន​ទាន់​ដឹង​ ។ ចំណែក​ជន​រង​គ្រោះ​ មាន​ឈ្មោះ DACKOVI STRAHIJAI ភេទប្រុស អាយុ៣៧ឆ្នាំ ជា​ជនជាតិ​ស៊ែក​បី ​ជនទាំង២នាក់គឺជាមនុស្សរាប់អានគ្នា ។

ប្រតិបត្តិការ​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង ​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​គ្នា​ជា​មួយ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរ​បាល​ខណ្ឌ​ចំការមន​ផង​ដែរ ។

មន្ត្រី​សមត្ថកិច្ច​អោយ​ដឹង​ថា ផ្អែក​តាម​ចម្លើយ​ឆ្លើយ​សារភាព​របស់​ជនសង្ស័យ បាន​បញ្ជាក់​ថា មូលហេតុ ដែល​រូប​គេ​បាញ់​សម្លាប់​ជនរងគ្រោះ​ គឺ​ដោយ​សារ​តែ​កន្លង​មក ជនរងគ្រោះ​តែងតែ​ធ្វើ​ការ​គំរាម​បាញ់​ទៅ​លើ​រូប​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ ទើប​នៅ​ថ្ងៃ​កើត​ហេតុ​រូប​គេ​មាន​ឱកាស​ល្អ​ក៏​សម្រេច​ចិត្ត​បាញ់​ទៅ​លើជនរង គ្រោះ​ឈ្មោះ DACKOVI STRA HIJAI តែម្ដង ។

គួរ​រំលឹក​ថា អំពើ​បាញ់​ប្រហារ​ខាង​លើ​កើត​ឡើង កាល​ពីវេលាម៉ោង២៣ និង៤០នាទីយប់ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ២០២២ នៅ​ចំណុច មុខ​អាគារ The Peak ផ្លូវ​ក្រសួង​ការបរទេស​ក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន ​។

តាម​ប្រភព​ នៅ​មុន​ពេល​កើតហេតុ រូប​ខ្លួន ​និង​ជនរងគ្រោះ​​ព្រម​ទាំង​សង្សារ​ជន​រងគ្រោះ​ឈ្មោះ ផាន់ សុផាត ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បាន​ទៅ​ផឹក​ស៊ី​ជា​មួយ​គ្នា​នៅ​ហាង អា​មែន នៅ​ម្ដុំផ្សារ​ចាស់ ស្ថិតក្នុងខណ្ឌដូនពេញ ។ បន្ទាប់មកពួកក៏បានចាកចេញពីកន្លែងផឹកស៊ី ដោយឡើងជិះរថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BS-8021 ដើម្បីជូនជនរងគ្រោះទៅសំរាក ។

លុះពេលទៅដល់មុខសណ្ឋាគា ដឺភិច ( ចំណុចកើតហេតុ ) ជនរង​គ្រោះ​ក៏បានចុះ​ពីលើរថយន្ត​មួយភ្លេត ដោយទុកកាំភ្លើងខ្លីនៅប្រអប់ដាក់ទឹកក្បែចង្កឹះលេខរថយន្ត ហើយដើរសំដៅ ទៅ​មុខ​សណ្ឋាគា ដឺភិច រួចក៏ដើរត្រលប់មកបើកទ្វារថយន្តបំរុងចូលរថយន្តវិញ ក៏ត្រូវជនសង្ស័យ​បាន​ប្រើកាំភ្លើងរបស់ជនរងគ្រោះ បាញ់ប្រហារទៅលើរូបគេចំនួន៣គ្រាប់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានស្លាប់​ពេលបញ្ចូនទៅ​សង្គ្រោះដល់មន្ទីរពេទ្យ ។ ភ្លាមៗនោះ ជនសង្ស័យ​ក៏បានបើក​រថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ ដោយ​បា​ដឹក​ឈ្មោះ ​ផាន់ សុផាត ដែល​សង្សារ​ជនរងគ្រោះ ចុះ​ពីលើ​រថយន្ត​នៅមុខផ្សារអីអន២ ហើយ​រូប​ខ្លួន​ក៏​ជិះ រថយន្ត​បន្ត​គេច​ខ្លួន​បាត់​តែ​ម្ដង​ទៅ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        359
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm