ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៣ លោក គីង សំណាង បានសម្រេចចិត្តដ៏ត្រឹមត្រូវជាចុងក្រោយ មករួមរស់ជាមួយ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ក្រោមព្រះកិច្ចដឹកនាំ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ដោយបានបង្ហាញស្មារតីឥតងាករេ ដើម្បីរួមចំណែកថែរក្សា ការពារ កសាង គណបក្សហ៊្វុនស៊ិនប៉ិច មានភាពរុងរឿង ថ្កុំថ្កើន ជោគជ័យសារជាថ្មី ។
លោក គីង សំណាង មន្ត្រីជាន់ខ្ពស់ គណបក្សខ្មែររួបរួមជាតិមានតួនាទីសំខាន់ៗដូចជា ប្រធានឧត្តមទីប្រឹក្សានៃគណបក្ស, ប្រធានក្រុមការងារខេត្តតាកែវ, សមាជិកគណៈកម្មាធិការអចិន្ត្រៃយ, សមាជិកគណៈកម្មាធិការនាយក, និងជា សមាជិកក្រុមប្រឹក្សាជាតិ៕



