សហព័ន្ធ​ជាតិ​ត្រូវ​គោរព​គោលការណ៍ ៤ ដើម្បី​នាំមក​នូវ​មោទនភាព​ជាតិ​ក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​

2023/02/17 04:13:43 pm        186

​​ស៊ី​ហ្គេម៖ មន្ដ្រី​ជំនាញ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជំរុញ​ឲ្យ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​គោរព​ឲ្យ​បាន​នូវ​គោល​​ការណ៍ ៤ ដើម្បី​ធានា​បាន​នូវ​ជោគជ័យ​ប្រកបដោយ​មោទនភាព​ជាតិ ក្នុងនាម​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ។ ​

​នេះ​បើតាម​ការគូសបញ្ជាក់រ​ប​ស់លោក ប៊ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្នុង​ពិធី​បិទ​វគ្គ​សិក្ខាសាលាស្តីពី​ការរៀបចំ​ផែនការ​យុទ្ធ​ចូល​សាស្ត្រ​ស្វែងរក​ឧត្តមភាព ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជាកាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ​ម្សិលមិញ។​ ​ក្រោយ​បញ្ចប់​វគ្គ​នេះលោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សិក្ខាកាម ជា​អគ្គលេខាធិការ គ្រូ និង​តំណាង​សហព័ន្ធដែល​បាន​ចូលរួម​វគ្គ​នេះ ហើយ​បាន​យកចិត្តទុកដាក់ ស្តាប់ និង​យល់ដឹង ស្គាល់​អំពី​តួនាទី ភារកិច្ច សម្រាប់​ស្វែងរក​ឧត្តមភាព​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខ។​

​លោក​ថា ការរៀបចំ​ផែនការ​យុទ្ធ​ចូល​សាស្ត្រ​ស្វែងរក​ឧត្តមភាព​ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ ​ដើម្បី​រៀប​​ចំ​យុទ្ធសាស្ត្រ​យក​ប្រៀប​ដណ្តើម​មេដាយត្រូវគោរព​នូវ​យន្ដកា​រ​មួយចំនួន រួមមាន​គោរព​ការចាត់តាំង គោរព​វិន័យ សេចក្តីថ្លៃថ្នូរ និង​នាំមក​នូវ​ជ័យជម្នះ​ដែល​ធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជាត្រូវគេ​បង្ហូត​ឡើង ហើយ​ត្រូវបាន​គេ​គោរពនោះ​ហើយ​គឺជា​មោទនភាព​របស់​ជាតិ។​ ​គួរ​ដឹងថា សិក្ខាសាលា​រយៈពេល ៣​ថ្ងៃនេះបានចាប់ផ្ដើម​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ដោយមាន​សិក្ខាកាម​ចូលរួម​សរុប ១៤៩​នាក់ក្នុងនោះ​មាន​អគ្គលេខាធិការ​សហព័ន្ធ គ្រូបង្វឹក គ្រូ​ជំនួយ​មកពី​សហព័ន្ធ​កីឡា​ជាតិ និង​ក្រុម​គ្រូ​កីឡា​ជនពិការ ដើម្បី​ពង្រឹងសមត្ថភាពក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​យក​ប្រៀប​ដណ្តើម​មេដាយ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បន្ទាប់ពី​ស្ដាប់​នូវ​បទ​បង្ហាញ​របស់​មន្ដ្រី​ជំនាញ​ជាច្រើន ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm