ព្រឹទ្ធសភាយកថ្ងៃទី២០ប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងគ្រប់គ្រង់ទឹកស្អាត

2023/02/17 05:16:44 pm        824

ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទឹកស្អាត នៅថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះក្រោមអធិបតីភាព​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍​ព្រឹទ្ធសភា នាថ្ងៃទី១៧ ខែកុម្ភៈនេះ។

សេចក្តីព្រាងច្បាប់ចំនួន២ រួមមាន សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តី​ព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយការអនុម័តនេះបានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ រដ្ឋសភា ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ​កម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំឡើង​ក្នុងគោល​បំណងដើម្បី កសាងក្របខ័ណ្ឌគតិយុត្តគោលនិងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធ​ថវិកាព័ត៌មាន​សមិទ្ធកម្ម ឬហៅថា «ថវិកាសមិទ្ធកម្ម» សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃ​ការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ។

សេចក្តីព្រាងច្បាប់ខាងលើនេះ ក៏នឹងក្លាយក្របខ័ណ្ឌគតិយុត្តមួយ កំណត់ពីគោលការណ៍ជា មូលដ្ឋានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ព្រមទាំងកំណត់​អំពីមុខងារ និង ការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធ ក៏ដូចជាការផ្ទេរសិទ្ធិអំណាចផ្ទៃក្នុង និងការ​ទទួល​ខុសត្រូវរបស់ក្រសួង ស្ថាប័នចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិកា​របស់ខ្លួនផងដែរ។ សេចក្តីព្រាងមាន ៩ជំពូក ១០៩មាត្រា។

ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត គឺមាន១៥ជំពូក ៦៥មាត្រា។ សេចក្តី ព្រាងច្បាប់នេះ ជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចំរើន ជាលំដាប់ឥតឈប់ឈរ​ពីមួយឆ្នាំទៅ​មួយឆ្នាំ ពិសេសចាប់ពីដំណាក់កាលនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការផ្គត់ផ្គង់ទឹកស្អាតគឺជាអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធ សាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល នីតិកាលទី៦ ដែលមានមនុស្ស ផ្លូវ ភ្លើង និងទឹកជាដើម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        33
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm