មនុស្ស​ ៧​នាក់​ស្លាប់​ក្នុង​គ្រោះមហន្តរាយធម្មជាតិ​ព្យុះ​ស៊ីក្លូន​នៅ​ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​

2023/02/17 06:15:22 pm        435

​ណូ​វ៉ែល​ហ្ស៊េ​ឡង់៖ កិច្ច​ខិតខំ​ប្រឹងប្រែង​ស្រោចស្រង់​នៅតែ​បន្ត​ក្នុង​តំបន់​នានា ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​នៅ​ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​ព្យុះ​ស៊ីក្លូន Gabrielle បណ្ដាល​ឲ្យ​មាន​ភាព​ចលាចល​សម្លាប់​មនុស្ស ​៧​នាក់ និង​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់​ជម្លៀស​ចេញពី​លំនៅឋាន ដោយសារ​ព្យុះ​ដែល​បាន​បង្ក​ការខូចខាត​ច្រើន​បំផុត​របស់​ប្រទេស​នេះ​ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។

​ព្យុះ​ស៊ីក្លូន Gabrielle ដែល​បាន​វាយប្រហារ​ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ មុន​បោះពួយ​ទៅកាន់​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​កោះ North Island ដោយ​បាន​បំផ្លិច​បំផ្លាញ​ទាំងស្រុង​ក្នុង​ទីក្រុង​តូចៗ​ជាច្រើន ដែល​បាន​ហូរ​កួច​យក​កសិដ្ឋាន ស្ពាន សត្វ​ចិញ្ចឹម ​និង​លិច​លង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ព្រមទាំង​ជំរុញ​ឲ្យ​មនុស្ស​ជាច្រើន​ឡើងឈរ​នៅ​លើ​ដំបូង​ផ្ទះ​។ ​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ចំនួន​អ្នក​ស្លាប់​សរុប​បាន​ឡើង​ដល់ ​៧​នាក់ ខណៈ​អ្នក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​ទី២ ឈ្មោះ Craig Stevens បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ក្រោយ​ជាប់​ក្នុង​បំណាក់​ដី​ជិត​ទីក្រុង Auckland នៅ​សប្ដាហ៍​នេះ។

​ក្រុម​អាជ្ញាធរ​ព្រមាន​ថា ​ប្រទេស​នេះ​ចាំបាច់​ត្រូវ​ត្រៀម​សម្រាប់​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​។ ​បណ្ដាញ​ទំនាក់ទំនង និង​ច្រក​ចូល​ទៅកាន់​តំបន់​មួយ​ចំនួន​នៅតែ​លំបាក ហើយ​ការហោះហើរ​វិនិច្ឆ័យ​ការ​ខូច​ខាត​កំពុង​បន្ត ​ដើម្បី​ប៉ាន់ប្រមាណ​ពី​ទំហំ​នៃ​ការខូចខាត និង​ស្វែងរក​អ្នក​ទាំងឡាយ​ដែល​អាច​ជាប់​នៅ​កន្លែង​ណាមួយ​គ្មាន​អ្នក​ទៅដល់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm