ស្នូកឃ័រ៖ កីឡាករស្នូកឃ័រកម្រិតមធ្យម Daniel Wells បានធ្វើឱ្យមានការភ្ញាក់ផ្អើល ក្រោយទម្លាក់កីឡាករលំដាប់លេខ៥ ពិភពលោក Judd Trump នៅព្រឹត្តិការណ៍ស្នូកឃ័រ Welsh Open នៅប្រទេសវែល។

កីឡាករម្ចាស់ផ្ទះវែលវ័យ ៣៤ឆ្នាំបានវាយបកពីការនាំមុខ ២ហ្វ្រេមដំបូងដោយ Judd Trump រហូតយកឈ្នះ ៤ហ្វ្រេមផ្ទួនៗលើម្ចាស់ជើងឯក Masters។ យ៉ាងណាក្តី Daniel Wells ក៏បានធ្លាក់ត្រឹមវគ្គ ១៦នាក់ចុងក្រោយក្រោមសា្នដៃ Shaun Murphy។ ងាកមកលទ្ធផលផ្សេងទៀត កីឡាករលេខ១ ពិភពលោក Ronnier O’Sullivan បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយ បន្ទាប់ពីយកឈ្នះកីឡាករវ័យ ១៨ឆ្នាំប៊ែលហ្ស៊ិក Ben Mertens ៤-០ហ្វ្រេម។
ជុំបន្ត Ronnie O’Sullivan នឹងត្រូវជួបជាមួយកីឡាករចិនលំដាប់លេខ៤៩ ពិភពលោក Tian Pengfei ដែលបានទម្លាក់ជើងឯកពិភពលោក ៤សម័យ John Higgins ៤-១ហ្វ្រេម។ ងាកមកកីឡាករអង់គ្លេស Jack Lisowski បានរងបរាជ័យក្រោមស្នាដៃកីឡាករចិន Yuan Sijun ៤-១ហ្វ្រេម៕
អត្ថបទ៖នាង សុភាវុធ