ម្ដាយ​របស់​ក្មេងប្រុស​ថៃ​ដែល​បាន​ជួយសង្គ្រោះ​ពី​ល្អាង អំពាវនាវ​ជួយ​នាំ​សាកសព​កូនប្រុស​ពី​អង់គ្លេស​មក​ប្រទេស​ថៃ​វិញ​

2023/02/17 09:17:32 pm        802

​ថៃ៖ ក្រុមគ្រួសារ​របស់​យុវជន​វ័យ ​១៧​ឆ្នាំ​ឈ្មោះ Duangpetch Promthep អតីត​ប្រធាន​ក្រុមបាល់ទាត់​យុវជន​របស់​ថៃ ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​ល្អាង​ភ្នំ ​Tham Luang ទឹក​លិច​កាលពី​ឆ្នាំ​២០១៨ បាន​អំពាវនាវ​រក​ជំនួយ​ក្នុង​ការ​នាំ​យក​សាកសព​កូនប្រុស​របស់​ខ្លួន​មកកាន់​ប្រទេស​ថៃ​វិញ ក្រោយ​បាន​ស្លាប់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​។

​ម្ដាយ​របស់ Duangpetch អ្នកស្រី Thanaporn Promthep បាន​បង្ហាញ​ក្ដី​សង្ឃឹម​របស់​ក្រុម​គ្រួសារ​ក្នុង​នាំ​យក​សាកសព​របស់​គេ​មកកាន់​ប្រទេស​ថៃ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម Zoom កាលពី​ថ្ងៃ​ពុធ​។​ អ្នកស្រី​និយាយ​ថា យើង​ចង់បាន​សាកសព​កូនប្រុស​របស់​យើង​មកវិញ ព្រោះ​គ្រួសារ​របស់​យើង​មិន​មាន​ប្រាក់​ច្រើន​ទេ យើង​គ្មាន​លទ្ធភាព​ទេ។ ដូច្នេះ​យើង​សូម​ឲ្យ​អ្នក​ជួយ​នាំ​សាកសព​កូនប្រុស​របស់​យើងខ្ញុំ​ត្រឡប់​មក​ផ្ទះ​របស់​គេ​វិញ​។ សារព័ត៌មាន Reuters មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​បានទេពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​យុវជន​រូប​នេះ​បានទេ​។

ដំណឹង​មរណភាព​នេះ​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម ​ដោយ​ព្រះសង្ឃ​ពុទ្ធសាសនា​ដែល​ធ្លាប់​បាន​បង្រៀន​ក្មេង​ប្រុស​នេះ​នៅ​ក្នុង​ខេត្ត Chiang Rai ភាគ​ខាងជើង​របស់​ប្រទេស​ថៃ​។​ គួរ​រម្លឹក​ថា ក្រោយ​ការ​ជួយ​សង្គ្រោះ​ចេញពី​ល្អាង​ភ្នំ​រួច ក្រុម​ក្មេង​ប្រុស​មាន​សមាជិក​ ១២​នាក់​នេះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​របស់​ក្រុម Manchester United ហើយ​រឿងរ៉ាវ​របស់​ពួកគេ​ក្លាយ​ជា​ប្រធានបទ​សម្រាប់​សៀវភៅ ឯកសារ ​និង​ខ្សែភាពយន្ត​ ដូចជា​រឿង​ភាគ​ក្រុមហ៊ុន Netflix ដែល​មាន​ចំណងជើង​ថា ​"Thai Cave Rescue"៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm