បាល់ទាត់៖ អតីតខ្សែប្រយុទ្ធអេស្ប៉ាញ Fernando Llorente បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយនៅក្នុងវ័យ ៣៨ឆ្នាំ។
រយៈពេល ១៨ឆ្នាំនៃអាជីពជាកីឡាកររបស់ខ្លួន Fernando Llorente គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអេស្ប៉ាញដែលឈ្នះជើងឯក World Cup 2010 និង Euro 2012 ដោយធ្លាប់បង្ហាញខ្លួនសរុប ២៤លើករកបាន ៧គ្រាប់។ ជាមួយក្លិបអាជីព Fernando Llorente ធ្លាប់ជាកីឡាកររបស់ Athletic Bilbao, Sevilla, Juventus, Tottenham Hotspur និង Napoli ដែលរួមមានឈ្នះជើងឯក Serie A អ៊ីតាលី ៣លើក Italian Cup ២លើក និង UEFA Europa League ១លើក។ Llorente ក៏ធ្លាប់លេងឱ្យ Swansea ផងដែរ មុនពេលផ្លាស់ទៅ Spurs និងជួយ Spurs ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីឆ្នាំ២០១៩៕
អត្ថបទ៖នាង សុភាវុធ