បាល់ទាត់៖ ខ្សែបំរើស្លាបរបស់ Manchester City, Bernado Silva ស៊ុតបញ្ចូលទីគ្រាប់អស្ចារ្យ ១គ្រាប់ ខណៈក្រុមភ្ញៀវព័រទុយហ្កាល់យកឈ្នះម្ចាស់ផ្ទះប៉ូឡូញទាំងប្រផិតប្រផើយ 3-2 ក្នុងការប្រកួតពានរង្វាន់ UEFA Nations League។
ម្ចាស់ផ្ទះប៉ូឡូញជាអ្នកនាំមុខដោយការតែតបញ្ចូលទីរបស់ Piatek នាទីទី18 មុនពេលដែលកីឡាកររបស់ Sevilla, Andre Silva តាមស្មើវិញនៅនាទីទី31។ មុនចប់វគ្គទីមួយប៉ូឡូញភ្លាត់ស្នៀតចូលទីខ្លួនឯងអោយខ្សែការពារ KamilGlik នាទីទី43។ ឈានដល់វគ្គទីពីរ Bernado Silva អូសបាល់ពីស្លាបម្នាក់ឯងដាច់កីឡាកររបស់ប៉ូឡូញ បួន ប្រាំនាក់ មុនពេលស៊ុតបញ្ចូលទីប្រើជើងឆ្វេងយ៉ាងអស្ចារ្យអោយព័រទុយហ្កាល់នាំមុខ 3-1។ មុនចប់ការប្រកួត JacubBlaszczykowskiតាមពីក្រោយបានមួយគ្រាប់វិញនាទីទី77 ធ្វើអោយចប់ការប្រកួត បានត្រឹមបរាជ័យក្នុងផ្ទះខ្លួនឯង 2-3។ ជ័យជំនះនេះមានន័យថា ព័រទុយហ្កាល់ឈ្នះទាំងពីរប្រកួតក្នុង League A នៃពាន Nations League នេះ៕
អត្ថបទ៖នាង សុភាវុធ

