គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដូសលើកទី២

2021/04/27 05:45:26 pm        377

ព្រះសីហនុ ៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដូសលើកទី២ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ឯកឧត្តម លេង ផាលី ប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៨០រូប ដឹកនាំដោយអ្នកសម្របសម្រួលចំនួន៩រូប បាន​ចាប់ផ្តើម​បំពេញបេសកកម្មរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ដើម្បីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ប្រភេទស៊ីណូវ៉ាក់ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ តាមការឧទ្ទេសនាមរបស់គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលប្រព្រឹត្ត​ទៅរយៈ​ពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅចំនួន០៥ នៃខេត្តចំនួន២ តាមតារាងបែងចែក រួមមាន៖ ខេត្តព្រះសីហនុ៖ កម្លាំងក្រុមគ្រូពេទ្យ ចំនួន៤០រូប បែងចែកជា៤ក្រុម តាមគោលដៅដូចខាងក្រោម៖ មណ្ឌលសុខភាពអូឧកញ៉ា ហេង, មណ្ឌលសុខភាព​ទឹកល្អក់, មណ្ឌលសុខភាពវាលរេញ និងមណ្ឌលសុខភាពតក្កវិទ ទីតាំងទាំង៤នេះ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនឥស្សរជន និង​ប្រជាពលរដ្ឋ បានចំនួន២២២៥នាក់ (ស្រី៨៤៥នាក់ និងប្រុស១៣៨០នាក់)។ ដោយឡែកខេត្តកោះកុង៖ កម្លាំងក្រុមគ្រូពេទ្យ ចំនួន៤០រូប បែងចែកជា ៤ក្រុម បានឈរជើងនៅក្នុងទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនឥស្សរជន និងប្រជាពលរដ្ឋ បានចំនួន៣៣៨៩នាក់ (ស្រី១៣៥០នាក់ និងប្រុស២០៣៩នាក់)។


ឯកឧត្តម លេង ផាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង, ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងប្រធាន​មនី្ទរសុខាភិបាលខេត្តទាំង០៣ បានចូលរួមសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយផ្ទាល់ នៅក្នុងយុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បានចាប់តាំងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១០ ខែមេសា ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី១ និងមកដល់ថ្ងៃនេះក្រុមគ្រូពេទ្យ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកដឹកនាំសម្របសម្រួលទាំងអស់ នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានលៈបង់សេចក្តីសុខផ្ទាល់ខ្លួន លៈបង់ធនធាន លៈបង់កម្លាំងកាយចិត្ត ឃ្លាតឆ្ងាយពីគ្រួសារ មកចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាជន ជួយដល់សង្គមជាតិ ឲ្យឆ្លងផុតពីការញ៉ាំញ៉ី នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ទន្ទឹមគ្នានោះដែរប្រជាពលរដ្ឋ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបង្ហាញចំណាប់អារម្មណ៍ខ្លួនថា ថ្ងៃនេះបានមក​ចាក់វ៉ាក់សាំង​កូវីដ-១៩ ដើម្បីការពារខួន ការពារកូនចៅ បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិយើង។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ក្នុងបេសកកម្មដំបូងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៃយុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសលើកទី១ បានចាប់ផ្តើមកាលពីថ្ងៃទី៤ រហូត​ដល់ថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០២១កន្លងទៅនេះ ដែលមានក្រុមគ្រូពេទ្យសរុបចំនួន១២០រូប ត្រូវបានឧទ្ទេសនាមដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបែងចែក

ទីតាំង​​ឈរ​​ជើង នៅក្នុងខេត្តចំនួន០៣ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ សំដៅទប់ស្កាត់មហន្តរាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះបើទោះបីជាបងប្អូនប្រជាពលរដ្ឋម្នាក់ៗ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយកី្ត ក៏ត្រូវតែបន្តអនុវត្តវិធានសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការ​ចម្លង​វីរុសកូវីដ-១៩ ​នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ការងារឆន្ទះ និងការប្តេជ្ញាចិត្តរបស់ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី កន្លងមក ក្នុងការពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងមូលដ្ឋានផ្ទាល់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានធ្វើដូចភ្លៀងរលឹម ដែលរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល៩ឆ្នាំ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន៤៥៣៣នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ​ក្នុង២០​រាជធានី-ខេត្ត បានចំនួន២៧៦លើក ក្នុងនោះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ជិត៥៥ម៉ឺននាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm