វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ក្រិក Maria Sakkari បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកម្មវិធី Qatar Open ក្រោយយកឈ្នះកីឡាការិនីបារាំង Caroline Garcia នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

Sakkari ត្រូវការពេលត្រឹម ៣៦នាទីប៉ុណ្ណោះដើម្បីយកឈ្នះសិតដំបូង ៦-២ មុនពេលដែល Caroline Garcia តាមស្មើវិញនៅសិតទីពីរ ៧-៦(៧-៥)។ ការប្រកួតសិតកាត់សេចក្តីក៏មានភាពតានតឹងដែរ តែកីឡាការិនីវ័យ ២៧ឆ្នាំ Maria Sakkari នៅតែអាចយកឈ្នះការប្រកួតបានដោយលទ្ធផល ៧-៦(៧-៥) វិញ។ ជ័យជំនះនេះធ្វើឱ្យបេក្ខភាពវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open និង US Open រូបនេះបន្តជួបជាមួយកីឡាការិនីអាមេរិក Jessica Pegula នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Jessica Pegula បានកក់កៅអីវគ្គ ៤នាក់ចុងក្រោយជាមួយនឹងជ័យជំនះ ៦-៣ និង ៦-២ លើកីឡាការិនី Beatriz Haddad Maia ចំណាយពេល ៨៥នាទី៕
អត្ថបទ៖នាង សុភាវុធ