មន្រ្តីបង្កើនល្បឿនផ្តល់អត្តសញ្ញាណបណ្ណ ខណៈពលរដ្ឋ ៦៨ម៉ឺននាក់ប្តូរអត្តសញ្ញាណបណ្ណ​ហួសសុពលភាព

2023/02/17 03:41:00 pm        869

ភ្នំពេញ៖ នគរបាលអត្តសញ្ញាណកម្មនៅទូទាំងប្រទេសបង្កើនល្បឿន ជំរុញការផ្តល់អត្តសញ្ញាណបណ្ណ ខណៈពលរដ្ឋជាង៦៨ម៉ឺននាក់ ប្តូរអត្តសញ្ញាណបណ្ណហួសសុពលភាព។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ឆ្លើយតបទៅនឹងការ​ណែនាំ​របស់​​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញការជំរុញ​ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ​ ជាពិសេសក្នុងអំឡុងពេលនៃការបោះឆ្នោតខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានដាក់ចេញជាយន្តការមួយចំនួន ដោយអគ្គនាយកដ្ឋាន​បានរៀបចំបញ្ជូនបញ្ជីឈ្មោះទិន្នន័យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាពជូនទៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត ដើម្បីធ្វើបច្ចុប្បន្នភាពលើការផ្តល់​អត្តសញ្ញាណបណ្ណ​ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក បន្តថា គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាន​ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួនជាង ១២លាននាក់ ហើយបាន​ប្តូរអត្តសញ្ញាណបណ្ណហួសសុពលភាពដល់ពលរដ្ឋជាង​ ៦៨ម៉ឺននាក់ លើផែនការជាង ១លាន៧សែននាក់។

ជាមួយគ្នា លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ថ្លែងថា ចំពោះប្រជាពលរដ្ឋដែល​គ្រប់​អាយុចាប់ពី ១៥ឆ្នាំឡើងរស់នៅរាជធានីភ្នំពេញ និងអ្នកដែលមានអត្តសញ្ញាណបណ្ណ​ហួស​សុពលភាព ​អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណ ឬស្មើប្តូរអត្តសញ្ញាណបណ្ណហួសសុពលភាព​បាននៅ​នាយកដ្ឋានអត្តសញ្ញាណកម្មដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន២។

គួរបញ្ជាក់ថា ​ក្នុងពេលបច្ចុប្បន្នតាមបណ្តារាជធានី-ខេត្ត នគរបាលជំនាញបានរៀបចំផែន​ការផ្តល់​អត្តសញ្ញាណបណ្ណដោយអចល័ត ​និងចល័យតាមទីប្រជុំជន ​តាមភូមិ ​ឬតាមផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីប​ង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

សម្តេច ម៉ែន សំអន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ
2025/06/17 10:45:10 am        1
សម្តេចតេជោ ណែនាំឲ្យបងប្អូនដែលបានភ្ជាប់ Channel Telegram សមាគម​អតីត​យុទ្ធជន​រួច​ហើយ​គួរ​ប្រាប់​អ្នក​ដទៃ​ឲ្យ​ភ្ជាប់ឆាណែលនេះបន្ថែមទៀត ដើម្បីទទួលបានព័ត៌មាន
2025/06/17 08:57:07 am        1
ឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា​ ថ្វាយព្រះពរសម្តេចព្រះវររាជមាតា​ក្នុង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា
2025/06/17 07:20:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Netanyahu និយាយថា មានតែការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ទេ ទើបអាចបញ្ចប់ជម្លោះបាន

2025/06/17 10:55:03 am
​លោក Trump នឹងចាកចេញពីកិច្ចប្រជុំកំពូល G7 មុនគេ ដោយសារស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា
2025/06/17 10:52:19 am
​សម្តេច ម៉ែន សំអន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ
2025/06/17 10:45:10 am
​មេដឹកនាំក្រុមប្រទេស G7 ជំរុញឱ្យលោកTrump បន្តការចរចា និងបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្ម
2025/06/17 09:46:32 am
​រុស្ស៊ី វាយប្រហាររដ្ឋធានីអ៊ុយក្រែន ដោយរលកយានដ្រូន និងមីស៊ីល បង្កជាអគ្គិភ័យដ៏ធំ
2025/06/17 09:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/16 03:45:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/15 02:21:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/15 09:54:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am