ខេត្តកោះកុង ផ្តើមបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ

2023/02/17 11:21:23 pm        932

កោះកុង៖ ខេត្តកោះកុង ត្រូវបានក្រុមមន្រ្តីជំនាញផ្តើមបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសេសសល់ពីសម័យសង្រ្គាម ដោយស្រុកគិរីសាគរជាស្រុកគោលដៅមុនគេ។

កម្លាំងជំនាញបោសម្អាតគ្រាប់មីន និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម នៃមជ្ឈមណ្ឌល​ជាតិរក្សាសន្តិភាព បានបើកប្រតិបត្តិការនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយបានរំដោះផ្ទៃដី ពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៦៩៦,០៣៥ម៉ែត្រក្រឡា ស្មើរនឹង ៦០ភាគរយ»ស្ថិតនៅក្នុងភូមិឃុំកោះស្តេច​ ស្រុកគិរីសាគរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ ​អាជ្ញាធរមីនកម្ពុជា បានលើកឡើងក្នុងពិធី​កម្ទេចគ្រាប់មីន ​និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅថ្ងៃទី១៦ ​ខែកុម្ភៈ​ ឆ្នាំ២០២៣ថា ក្រុមការងារជំនាញ​រំដោះទីតាំងដែលមានគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យនៅឆ្នាំ២០២៥ ខាងមុខទៅផែនការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បានបន្ថែមថា ក្នុងភូមិសាស្ត្រភូមិព្រែកស្មាច់ ឃុំកោះស្តេច ត្រូវបានរកឃើញគ្រាប់មីន​ប្រឆាំង​​ថ្មើរជើងចំនួន៧គ្រាប់ ​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤៨គ្រាប់ ​និងអំបែង១៩២ដុំ ទោះបីពេល​នេះរកឃើញចំនួនបែបនេះ​ ប៉ុន្តែនៅគ្រាប់មីនជាច្រើនទៀតដែលមិនទាន់រកឃើញបន្ត។

ឯកឧត្តម ក៏ណែនាំដល់កម្លាំងជំនាញបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងអនុវត្តឱ្យ​បាន​ល្អចំពោះភារកិច្ចទៅតាមស្តង់ដារបច្ចេកទេស​ និងមិនត្រូវមើលស្រាល​ជាដាច់ខាតចំពោះគ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដាច់ខាត។ «ព្រោះគ្រាប់មីនអាចធ្វើឱ្យយើង ​១វិនាទីរស់ ១វិនាទីស្លាប់ និង ១វិនាទីអាចសុវត្ថិភាព»។

ដោយឡែកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា ជាង២ខែមកនេះ​ ក្រុមមន្រ្តីជំនាញរបស់លោក​ បានបោះសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​លើផ្ទៃដីដែលកំពុងអនុវត្ត ​ដោយនៅសេសសល់ចំនួន ៤៤៣,៦០១ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ស្រុកគិរីសាគរ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែមេសា ​ឆ្នាំ២០២៣​ តាមផែនការកំណត់។

ពលរដ្ឋបានគាំទ្រពេញទំហឹងពេលមានវត្តមានក្រុមមន្រ្តីជំនាញចុះមកបោសសម្អាតគ្រាប់មីននៅក្នុងមូលដ្ឋានរបស់ខ្លួន ​ដោយពួកគាត់រម្លឹកថា ​តំបន់នេះជាមូលដ្ឋានរបស់យោធាក្នុង​សម័យ លន់ ណន់ និងសម័យខ្មែរក្រហមយ៉ាងក្តៅកគុកមួយ។

ប្រជាពលរដ្ឋជឿជាក់ថា ​នៅពេលដីផ្ទៃដីលែងមានគ្រាប់មីន ​ភាពរងគ្រោះដោយសារ​គ្រាប់​ នឹង​ត្រូវ​បាន​កាត់បន្ថយ​ដោយ​ជំនួស​នូវ​ការបង្កបង្កើនកសិកម្មប្រកបដោយសុវត្ថិភាពល្អ៕អត្ថបទឈឹម មករា



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm