បេឡារុស ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា លោកនឹងអញ្ជើញសមភាគីសហរដ្ឋអាមេរិក លោក Joe Bidenមកកាន់ប្រទេសរបស់លោក ដើម្បីជជែកគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រឿងសន្តិភាពអ៊ុយក្រែន ។ លោក Lukashenko និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងនឹងដោះស្រាយបញ្ហាទាំងអស់នៅទីនេះ ។ លោកថា បើសិនជាលោកBiden មិនព្រមមកបេឡារុសទេនោះ គាត់អាចមកប្រទេសប៉ូឡូញបាន មុនខួប១ឆ្នាំនៃប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ៕

