ទួរគី ៖ អាជ្ញាធរគ្រោះមហន្តរាយជាតិទួរគី និយាយថា ចំនួនមនុស្សស្លាប់សរុបនៅក្នុងប្រទេសមួយនេះ បានកើនឡើងដល់ ៣៦.១៨៧នាក់ ។ ចំណែកឯចំនួនមនុស្សស្លាប់សរុបទាំងនៅទួរគី និងនៅស៊ីរី បានកើនឡើងជាង ៤២.០០០នាក់ ។ ជនរងគ្រោះមួយចំនួន ឃើញមានរបួសរាងកាយធ្ងន់ធ្ងរ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ អង្រួនតំបន់ជិតព្រំដែនរវាងប្រទេសទួរគី និងស៊ីរី កាលពីថ្ងៃទី ៦ ខែកុម្ភៈកន្លងទៅ ៕

