រុស្ស៊ី ៖ ក្រសួងការពារជាតិរុស្ស៊ី និយាយថា អ៊ុយក្រែន បានប្រគល់ឈ្លើយសឹក ១០១នាក់ ពីដែនដីគ្រប់គ្រងដោយទីក្រុងគីវ បន្ទាប់ពីការជជែកពិភាក្សា ។ ពួកគេនិយាយថា យន្តហោះដឹកជញ្ជូនកងទ័ពអាកាសរុស្ស៊ី នឹងដឹកឈ្លើយសឹកត្រូវបានដោះលែងទាំងនេះ ទៅកាន់ទីក្រុងម៉ូស្គូ សម្រាប់ការព្យាបាលរបួស និងស្តារនីតិសម្បទានៅក្នុងស្ថាប័នវេជ្ជសាស្ត្រនៃក្រសួងការពារជាតិរុស្ស៊ី ។ វីដេអូដែលបានចុះផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី ឃើញឈ្លើយសឹកឡើងជិះរថយន្តក្រុង និងបង្ហាញពីអារម្មណ៍រំភើបរីករាយរបស់ពួកគេ ហើយនិងការទន្ទឹងរង់ចាំជួបជុំក្រុមគ្រួសាររបស់ពួកគេ ៕

