ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយឯកឧត្តម Jyri Jarvaiaho ឯក អគ្គរដ្ឋទូតហ្វាំងឡង់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ជាមួយគ្នាបន្តទៀត។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោកជំទាវអគ្គលេខាធិការ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ជាពិសេសបានឆ្លៀតឱកាសមកដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានាពេលនេះ។ លោកជំទាវបន្តថា កាកបាទក្រហមកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ ជាមួយកាកបាទក្រហមហ្វាំងឡង់ តាំងពីទសវត្សរ៍ ៩០ មកម្ល៉េះ ដែ លមានការឧបត្ថម្ភគាំទ្រក្នុងកម្មវិធីជាច្រើននាពេលកន្លងមក ហើយនៅឆ្នាំ២០២២ កាកបាទក្រហមហ្វាំងឡង់បានជ្រើសរើសកាកបាទក្រហមកម្ពុជា ក្នុងចំណោមកាកបាទក្រហមក្នុងតំបន់អាស៊ីអាគ្នេយ៍ធ្វើជាដៃគូសហប្រតិបត្តិការបន្ត ដែលមានរយៈពេល ៣ ឆ្នាំទៅមុខទៀត ដែលក្នុងនោះមានកម្មវិធីលើកក ម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ(IFRC)។
ក្នុងជំនួបនេះឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលជាសមាគមជាតិមួយឈានមុខគេក្នុងវិស័យមនុស្សធម៌ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅឆា កអន្តរជាតិ។ ឯកឧត្តមក៏បានឱ្យដឹងដែរថា ឯកឧត្ដមនឹងមកកម្ពុជាម្តងទៀតនាពេលអនាគត ដើម្បីជួយជំរុញការងារកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដើម្បីផ្តល់បទពិសោធ ន៍ និងឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀត៕ អត្ថបទៈ សំ ងីម




