ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សព្វផ្សាយឱ្យដឹងថា មេដាយស៊ីហ្គេមឆ្នាំ២០២៣ ត្រូវបានផលិតនៅប្រទេសសិង្ហបុរី ដែលធ្វើពីដែកពិសេសបំផុត។ រូបរាងមេដាយល្អប្រណីតគួរឱ្យចាប់អារម្មណ៍ និងល្អឯក។
ប្រភពដដែលឱ្យដឹងទៀតថា រូបដែលរំលេចនៅក្នុងមេដាយនោះ មានរូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ។ រូបភាពវិមានឈ្នះ ឈ្នះ តំណាងឱ្យនយោបាយឈ្នះ ឈ្នះ ដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាពបរិបូរណ៍រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។ រូបភាពធំកណ្ដាល គឺពហុកីឡដ្ឋានជាតិមរត កតេជោ ដែលតំណាងឱ្យសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណីតភាព ព្រមទាំងមានរចនាប័ទ្មពិសេសៗជា ច្រើនទៀត។
នៅផ្នែកម្ខាងទៀតជារូបភាពនៃឡូហ្គោស៊ីហ្គេម២០២៣ ដែលមានរូបនាគ ៤ ដែលតំណាងឱ្យភាពអស្ចារ្យរុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ។ នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួ លដែលជាផ្កាតំណាងជាតិ ៧ ទង តំណាងឱ្យថ្ងៃ៧មករា៕ ដោយ៖ គង់ ឌិន
