ឯកឧត្តម នេត សាវឿនផ្សព្វផ្សាយសេចក្តីសម្រេចមហាសន្និបាតគណបក្សប្រជាជនដល់សមាជិកសមាជិកាខេត្តព្រៃវែង

2023/02/19 09:17:05 pm        54

ព្រៃវែង៖ ឯកឧត្តម នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អនុប្រធានទី១ ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន ស្រុក​ស្វាយអន្ទរ និង​ស្រុក​កញ្ជ្រៀច នៅព្រឹកថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០២៣​នេះ​បាន​ចុះ​ផ្សព្វផ្សាយ​បន្ត​សេចក្ដី​សម្រេច​ចិត្ត នៃ​ម​ហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិក​គណបក្ស​ប្រជាជនកម្ពុជា មកពីស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​សំណេះសំណាល និង​ផ្សព្វផ្សាយ​នោះ ឯកឧត្ដម នេត សាវឿន បាន​ប្រាប់​ដ​ល់​ស​មាជិក-សមាជិកាថា សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណបក្ស​ប្រជាជនកម្ពុជា កាលពីកន្លងទៅនេះ គឺ ការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដោយត្រូវ​តែឈ្នះឆ្នោត​ជាដាច់​ខាត។ ដើម្បីទទួលបាននូវជ័យជម្នះ ១៖ ត្រូវមានផែនការជាក់លាក់តាមដំណាក់កាលនីមួយៗ ជាក់ស្ដែង​ទើប​ជោគជ័យ ទាំងក្រុមការងារ និងគណបក្សមូលដ្ឋាន, ២៖ សាមគ្គីភាព ព្រោះគណបក្សប្រជាជនកម្ពុជាជោគជ័យ គឺសាមគ្គីភាពផ្ទៃក្នុង និងខាងក្រៅ ព្រមទាំងសាមគ្គីជាតិទាំងមូល និង៣៖ ត្រូវរុញឲ្យបានល្អនូវអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលបេះដូងរបស់ប្រជាពលរដ្ឋ ដែលសង្ឃឹម​លើ​ក្រុមការងារជាខ្នងបង្អែក ហើយត្រូវកែលម្អអ្វីដែលជាចំណុចអវិជ្ជមាន។

ឯកឧត្តមបានបន្តថា អាជ្ញាធរ និងសមត្ថកិច្ច ត្រូវអាទិភាព និងបង្កើនរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់បណ្ដា​បទល្មើសទាំងអស់ និងជំរុញអនុវត្ដគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។ ត្រូវស្វែងយល់អំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ និង​គ្រឿងញៀន​ជាដើម។ លោកបន្ដថា ដើម្បីទប់ស្កាត់ទី១៖ អនុវត្តកិច្ចការជំនាញ តាំងពីថ្នាក់អគ្គ ដល់មូលដ្ឋានភូមិឃុំ, ទី២៖ អនុវត្តកិច្ចការចំហរបង្កើនល្បាត ប្រចាំបញ្ជាគ្រប់ពេល ប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវប្រចាំការ២៤ម៉ោង រួមទាំងសាលាឃុំផងដែរ, ទី៣៖ អាជ្ញាធរចុះជួយអប់រំប្រជាពលរដ្ឋ ដើម្បីចូលរួមសហការជា​មួយអាជ្ញាធរ​មានសមត្ថកិច្ច ទាំងចរាចរណ៍ និងគ្រឿងញៀន។

រដ្ឋបាលស្រុក ឃុំ ភូមិ ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ លុះនៅពេលរួចរាល់ត្រូវ​យកឯកសារទាំងអស់នោះ ជូនប្រជាពលរដ្ឋដល់ផ្ទះតែម្ដង។ បន្ថែមពីនេះ ត្រូវប្រឹងប្រែងដោះស្រាយវិវាទផ្សេងៗរបស់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ហើយត្រូវស្វែងយល់ឲ្យបានកាន់តែច្រើននូវអ្វីដែលជាបញ្ហាប្រឈម តម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងករណីដោះមិនបានត្រូវរាយការណ៍ជូនថ្នាក់លើ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានជំរុញដល់ក្រុមការងារពីពេលនេះដល់ថ្ងៃឃោសនា ត្រូវពង្រឹងកម្លាំង​នយោបាយ​សម្រាប់ការបោះឆ្នោត ដោយក្រុមការងារត្រូវចុះដល់ភូមិ ឃុំខ្នងផ្ទះតែម្ដងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ​មើលភូមិសាស្ដ្រ ស្ថានភាព បញ្ហាប្រឈម។ លើសពីនេះ ត្រូវពង្រឹងអង្គការចាត់តាំងបក្សនៅមូលដ្ឋាន ដោយក្រុម​ការងារត្រូវជួយបទពិសោធន៍ និងធនធាន ព្រមទាំងជំរុញសកម្មភាព​ចលនាមហាជន​ដែលជាកត្តាសំខាន់​បំផុត។ បន្ថែមពីនេះ ក៏ត្រូវពង្រឹងមន្ដ្រីបង្គោលនៅតាមមូលដ្ឋាន ព្រមទាំងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពសមាជិកបក្ស។

គណបក្សមូលដ្ឋានមានការងារចំបាច់មួយចំនួនដែលត្រូវក្ដាប់ឲ្យជាប់នូវកិច្ចការសំខាន់ៗ និងប្រតិទិន​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយត្រូវពង្រឹង​ពិនិត្យសុពលភាព​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ការបណ្ដុះបណ្ដាលច្បាប់, ត្រៀមរៀបចំបម្រើយុទ្ធនាការឃោសនា។ ក្រុមការងាររួមជាមួយគណបក្សមូលដ្ឋាន (ថ្ងៃឃោសនា ថ្ងៃស្ងប់ស្ញៀម ថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត) ត្រូវយល់អំពីច្បាប់ និងនីតិវិធីដែល​បានណែនាំ​របស់​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ដោយអនុវត្តបែបណាកុំឲ្យខុសច្បាប់។

ក្រៅពីចុះសំណេះសំណាល និងផ្សព្វផ្សាយបន្តនូវសេចក្តីសម្រេចមហាសន្និបាតគណបក្ស ឯកឧត្តម នេត សាវឿន ក៏បាន បានផ្ដល់អំណោយកុំព្យូទ័រលើតុ ជូនគណបក្សស្រុកទាំងពីរ មួយស្រុកមួយគ្រឿង, គណបក្សឃុំទាំងពីរស្រុក មួយឃុំមួយគ្រឿង, អធិការដ្ឋាននគរបាលស្រុកទាំងពីរ មួយស្រុកមួយគ្រឿង និងប៉ុស្ដិ៍នគរបាលក្នុងស្រុកទាំងពីរ មួយប៉ិស្ដិ៍មួយគ្រឿង សរុបចំនួន៤៦គ្រឿង, ជូនគណបក្សស្រុកទាំងពីរមួយស្រុក១លានរៀន និងសមាជិក សមាជិកា ចំនួន២១៨នាក់ ម្នាក់៥ម៉ឺនរៀលផងដែរ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm