ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេច​បិទខ្ទប់រាជធានីភ្នំពេញ និង ក្រុង តាខ្មៅរយៈពេល១សប្ដាហ៍ទៀត

2021/04/27 09:59:58 am        553

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​​​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈ​ពេល ១​សប្ដាហ៍​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បែប​នេះ​នៅ​ក្នុង​សេចក្ដី​សម្រេច​ថ្មី​ចេញ​នៅ​ល្ងាច​ថ្ងៃ​នេះ តែ​២​ថ្ងៃ​ប៉ុណ្ណោះ​មុន​វិធានការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុងតាខ្មៅ ត្រូវ​ផុត​កំណត់​នៅ​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ។

បើ​តាម​សេចក្ដី​សម្រេច​នេះ រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នឹង​ត្រូវ​បន្ត​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា រហូត​ដល់ថ្ងៃ​ទី​០៥ ខែ​ឧសភា​ខាង​មុខ​នេះ ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​ថា ការ​បន្តអនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ គឺ​ផ្អែក​ទៅ​លើ​ភាព​ចាំ​បាច់ ដើម្បី​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

ជាង​នេះ​ទៅ​ទៀត សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បែង​ចែកភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់​នេះ ទៅ​ជា​ ៣​តំបន់ ក្នុង​នោះ​មាន​ «តំបន់​ក្រហម» ដែល​សំដៅ​ដល់​តំបន់​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ធ្ងន់​ធ្ងរ ហើយ​បន្ទាប់​មក​គឺ​«តំបន់​លឿង​ទុំ» ដែល​សំដៅ​ដល់​ភូមិ​សាស្ត្រ​មាន​ការ​ឆ្លង​រីក​រាល​ដាល​កម្រិត​មធ្យម និង​«តំបន់​លឿង» ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​មាន​ការ​ឆ្លង​រាល​ដាល​កម្រិត​ស្រាល។

បើ​តាម​សេចក្ដី​សម្រេច​នេះ ​វិធានការ​បិទ​ខ្ទប់​នេះ ត្រូវ​បាន​រក្សា​ខ្លឹមសារ​ដូច​មុន​​ដដែល​ ក្នុង​នោះ​មាន​ការ​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន ហាម​ឃាត់​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស ហាម​ឃាត់​ការ​លក់​ដូរ សកម្មភាព​ការងារ អាជីវកម្មរ ឬ​មុខ​របរ ជាដើម។​ ប៉ុន្តែសេចក្ដីសម្រេច​នេះ​ក៏​បាន​រក្សា​នូវ​ចំណុច​លើក​លែង​ជាច្រើន​ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​កាល​ពី​មុន​ផង​ដែរ៕ អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm