ក្រុមយុវជនសង្គមស៊ីវិលថ្លែងការណ៍រួមគាំទ្រចំណាត់ការរាជរដ្ឋាភិបាលបិទវិទ្យុ វីអូឌី

2023/02/19 09:53:05 pm        27

ភ្នំពេញ ៖ក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងការណ៍​រួមគាំទ្រចំណាត់​ការរបស់​ក្រសួងព័ត៍មាន ចំពោះករណីសារព័ត៏មាន វិទ្យុ វីអូឌី។ ក្រុមយុវជនក៏បានអំពាវនាវដល់បណ្តាលសារព៌ត័មាន ជាតិ-អន្តរជាតិឱ្យធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយចំណេះដឹងច្បាស់លាស់ និងក្រមសីលធម៌វិជ្ជាជីវៈ។

​ក្រុមយុវជនសង្គមស៊ីវិលដែលថ្លែងការណ៍រួមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលបិទវិទ្យុ វីអូឌីនេះ រួមមាន ក្រុមយុវជនខ្មែរមហានគរ (KYE), ក្រុមយុវជន ១០០ រាត្រី, ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា, ក្រុម​អ្នក​ស្រាវជ្រាវវ័យក្មេង, ក្រុមអ្នកស្រឡាញ់បរិស្ថាន និងសង្គម និងក្រុមយុវជនសន្ដិភាពនិងការអភិវឌ្ឍន៍។ 

ក្រុមយុវជនជនទាំងនេះ ក៏បានអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិ​ឱ្យរួមគ្នា​បណ្តុះស្មារតី រួបរួមជាតិជាចំបង ជាមួយនឹងមនសិការក្នុងការផ្សព្វផ្សាយ និងការសម្ដែងទស្សនៈជាតិនិយម ដោយមើលប្រទេសក្នុងគំនិតវិជ្ជមាន ដើម្បីទាំងអស់គ្នាមានឱកាសរួម​ចំណែកជំរុញ​ការអភិវឌ្ឍឱ្យ​កាន់តែរីក​ចម្រើន​ជឿនលឿន ជាងខិតខំប្រឹងប្រែង រិះរកវិធីនិយាយផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯង ក្នុងគោលបំណង​ប្រឆាំងការ​អភិវឌ្ឍប្រទេសជាតិ ដោយមិនគិតអំពីប្រយោជន៍ជាតិ។

ក្រុមយុវជនបានបញ្ជាក់ថា រិះរកវិធីនិយាយផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯងបែបនេះ មិនតែប៉ុណ្ណោះ​អាចបង្កភាព​អាម៉ាស់ដល់ប្រជាជាតិខ្លួនឯងទៅវិញ ថែមទាំងអាចផ្ដល់ឱកាសដល់ជនជ្រុលនិយមសម្រាប់ការ ប្រើប្រាស់​រូបភាព​ធ្វើសកម្មភាពផ្សេងៗដើម្បីយកផលចំណេញនយោបាយប្រឆាំង។

ក្រុមយុវជនប្រកាសគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ក្នុងការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (VOD) ដើម្បីផ្តល់ជាមេរៀន ដល់បណ្ដាសារព័ត៌មានផ្សេងៗទៀត។ ករណីការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋាន និងឯកសារច្បាស់លាស់ គឺជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់បណ្ដាសាធារណជន និងអ្នកវិនិយោគ ទាំងជាតិ និងអន្តរជាតិ (សារព័ត៌មានជាអំណាចទី៤)។

ក្រុមយុវជនសង្ឃឹមថា បណ្ដាសារព័ត៌មានសង្គមស៊ីវិលទាំងអស់ ត្រូវហ៊ានទទួលស្គាល់ការពិត និងមានទំនួលខុស​ត្រូវខ្ពស់ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចៀសវាងការបំប៉ោងសមត្ថភាពខ្លួន បំភ្លៃការពិត ជ្រៀតជ្រែក​ការងារ បំផ្លាញគោល នយោបាយជាតិ ហើយបែរមកចូលរួមចំណែកក្នុងការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីបុព្វហេតុ​ជាតិពិតប្រាកដសម្រាប់កូនចៅយើង ជំនាន់ក្រោយ៕ អត្ថបទ៖ វ៉ន ដារ៉ា​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm