ដើមឈើនៃព្រៃសហគមន៍អូរទឹកចេញក្នុងស្រុកស្រីស្នំ ប្រមាណជាង៥០០ដើមត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

2023/02/19 05:23:28 pm        71

សៀមរាប ÷ ដើមឈើជាង៥០០ដើមបន្ថែមទៀត ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានធ្វើការបំបួស ដើម្បីចូលរួមអភិរក្ស និងថែរក្សាព្រៃឈើក្នុងមូលដ្ឋានសម្រាប់ជាប្រយោជន៍ដល់មនុស្សសត្វទូទៅ និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃតទៅទៀត ។ពិធីបំបួសនេះ ធ្វើឡើងដោយព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមជាង១០០០នាក់។

ព្រះតេជគុណ តេជ ទេពវង្សា គងនៅវត្ដចន្ធរង្សីពង្រ មានសង្ឃដីកានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថា ការបំបួសដើមឈើនេះគឺចង់អោយយល់ពីតម្លៃ និងចេះស្រលាញ់ ថែរក្សា អភិរក្ស ដើមឈើ ឈប់មានការកាប់បំផ្លាញ និងចូលរួមដាំបន្ថែម ដើម្បីអោយព្រៃសហគមន៍មួយនេះមានឈឺចម្រុះគ្រប់ប្រភេទ ព្រោះដើមឈើផ្តល់ផល់ប្រយោជន៍ដល់ មនុស្សសត្វ បរិស្ថាន ជាពិសេសការពារនៅគ្រោះធម្មជាតិ។ ការបំបួសដើមឈើធំបែបនេះ ធ្វើជាលើកទីពីរ ហើយដើមឈើនៅក្នុងសហគមន៍នេះ នឹងត្រូវបំបួសទាំងអស់ ដែលធ្វើឡើងមួយឆ្នាំធ្វើម្ដង ។ជាមួយគ្នានោះ ដើមឈឺណាមានប្រយោជន៍និងអាយុវែង កន្លងមកព្រះតេជគុណ ក៏បានដឹកនាំបណ្ដុះកូនឈើ យកមកដាំបន្ថែមផងដែរ។

លោក ដោ វីរុទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើក្រឡាញ់-ស្រីស្នំ បានអោយដឹងថា សម្រាប់ស្រុកស្រីស្នំ មានព្រៃសហគមន៍ចំនួន១១កន្លែង រួមមាននៅក្នុងឃុំត្រាំសសរមានចំនួន៤កន្លែង ហើយសម្រាប់ព្រៃសហគមន៍អូរទឹកចេញ បានបង្កើតឡើងតាំងពីឆ្នាំ២០០១ ដែលមានផ្ទៃដីព្រៃ១០៨០ហិកតា និងមានឈើប្រណិតជាច្រើនប្រភេទដូចជាក្រញ៉ូង បេង ធ្នុង នាងនួនជាដើម ។ ក្នុងពិធីបំបួសដើមឈើនេះផងដែលសហគមន៍ព្រៃអូរទឹកចេញ បានទទួលការឧបត្ថម្ភគាំទ្រ ដើម្បីរៀបចំប្រព័ន្ធការពារទប់ស្កាត់ការកាប់ទន្ទ្រាន និងល្បាតក្នុងភូមិសាស្ត្រព្រៃសហគមន៍ ថវិការចំនួន ៧លានរៀល និង អាវ សហគមន៍១០ ខោអាវប្រជាការពារ១១ឈុត ពីព្រះសង្ឃ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ រដ្ឋបាលព្រៃឈើស្រុក ក្រុមការងារខេត្តចុះជួយឃុំត្រាំសសរ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am