ឯកឧត្តម ហ៊ុន ម៉ានី ជួបជាមួយគ្រូបង្រៀន និងគ្រូពេទ្យ នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ

2023/02/20 12:37:06 am        51

កំពង់ស្ពឺ ÷ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណ៩០០ នាក់, នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសនៃពិធីសំណេះសំណាលនេះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីគោលបំណងនៃការជួបជុំថ្ងៃនេះ គឺដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះលោកគ្រូ អ្នកគ្រូបង្រៀន ក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ដើម្បីអភិវឌ្ឍធនធានមនុស្ស និងសុខភាពប្រជាជន មុន និងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩។  ឆ្លងកាត់ វិបត្ដិដ៏លំបាកនេះ បានធ្វើអោយខ្មែរមករួបរួមគ្នា សហការគ្នាដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ ស្របជាមួយគ្នាដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នេះគឺកើតចេញពីការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ កិច្ចសហការពីសំណាក់រដ្ឋបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរ និងការលៈបង់មិនអាចកាត់ថ្លៃបានពីសំណាក់ លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ជាពិសេសនោះគឺ ការអត់ធ្មត់ យោគយល់ខ្ពស់ គាំទ្រវិធានការរបស់ក្រសួងសុខាភិបាលរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានរំលេចដែរថា ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋាន យើងត្រូវរៀនសូត្រពីសាលា និងតាមរយៈថ្នាក់រៀនពីចំណេះដឹងទូទៅ បន្ទាប់មកយើងគប្បីរៀនសូត្រពីអ្នកដទៃ ជាពិសេសអ្នកជោគជ័យ ដោយយើងអាចមានឱកាសសិក្សា និងស្វែងយល់ពីសិល្បៈនៃការដឹកនាំ រៀនសូត្រពីភាពជោគជ័យ និងបរាជ័យរបស់ពួកគេ រួចហើយ ខិតខំហ្វឹតហាត់សមត្ថភាពខ្លួនឯង និងមួយទៀត គឺរៀនសូត្រពីការងារ ដើម្បីអោយការងារបង្រៀនយើងបាន យើងត្រូវរៀនធ្វើផង អនុវត្តន៍ផង ដើម្បីដកស្រង់ជាបទពិសោធន៍។

នាឱកាសនៃពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលមានឱកាសមកស្រុកថ្ពង សាជាថ្មី ដែលគិតចាប់ពីចូលឆ្នាំ២០២៣ នេះ គឺជាលើកទី៣ ហើយ ក្នុងនោះលើកទី១ មកចូលរួមក្នុងកម្មវិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវកៅស៊ូ BDST បន្ទាប់មកលើកទី ២ គឺពិធីសម្ពោធសាលធម្មសភា សមិទ្ធផលនានា នៅវត្តពន្លាជ័យ ឃុំអមលាំង ហើយលើកទី៣ គឺថ្ងៃនេះតែម្តង ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកថ្ពង។

ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាសជួបជុំនាថ្ងៃនេះ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលបានជឿជាក់ ទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបានធ្វើការបោះឆ្នោតគាំទ្រ ផ្តល់ឱកាសអោយឯកឧត្តមផ្ទាល់ និងអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺផ្សេងទៀតមានវត្តមាននៅលើទឹកដីកំពង់ស្ពឺ។ រយៈពេល៤៤ឆ្នាំ នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងសម្រេចបានការងារ និងសមិទ្ធផលជាច្រើន ទន្ទឹមនឹងនេះក៏មានការងារជាច្រើនទៀតដែលកំពុងរងចាំ។ គណបក្សប្រជាជន តែងតែនៅជាមួយប្រជាជន មិនត្រឹមតែពេលមានសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែពេលប្រទេសជាតិជួបបញ្ហា គណបក្សប្រជាជនកម្ពុជា តែងតែស្វែងរកដំណោះស្រាយ ដើម្បីធានាអោយបាននូវសុខសន្តិភាព និងស្ថេរភាពជូនប្រជាជនកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ អភិបាលស្រុកឱរ៉ាល់ និងស្រុកថ្ពង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងបានធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តម ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខអ្នកខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះដែរ អភិបាលស្រុកទាំងពីរ បានធ្វើរបាយការណ៍សង្ខេបពីស្រុករបស់ខ្លួនផងដែរ៕ អត្ថបទ÷ រដ្ឋា



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm