ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់ដែលរស់នៅជាមួយគ្រាប់កាំភ្លើងក្នុងខួរក្បាលជាង២០ឆ្នាំ ពេលនេះបានយកចេញហើយដោយក្រុមវេជ្ជបណ្ឌិតនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។
យោងតាមការបង្ហោះលើប្រព័ន្ធហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានឱ្យដឹងថា៖ «រស់នៅជាមួយគ្រាប់កាំភ្លើងក្នុងខួរក្បាលជាង20ឆ្នាំ ប្រកាច់រហូតប្រើថ្នាំច្រើនមុខក៏នៅតែប្រកាច់។ ឥឡូវយើងបានវះ យកចេញដោយជោគជ័យហើយ។ សូមអរគុណបងស្រី ពេជ ចន្ទមុន្នី និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានបញ្ជូនប្អូនប្រុសយកមកជួយសង្គ្រោះ» ៕

