អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីបារាំងកំពុងខ្ជះខ្ជាយពេលវេលារបស់ខ្លួនពិចារណាលើការសន្ទនាមួយរុស្ស៊ី។
លោក Zelenskiy ត្រូវបានសម្ភាសន៍ដោយសារព័ត៌មានប្រចាំថ្ងៃរបស់អ៊ីតាលី Corriere della Sera ឆ្លើយតបទៅនឹងការលើកឡើងដោយលោកប្រធានាធិបតីបារាំង Macron ថា រុស្ស៊ីគួរតែត្រូវបានបរាជ័យ ប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយថា ជម្លោះនៅអ៊ុយក្រែននឹងត្រូវបានដោះស្រាយតាមរយៈការចរចា។ ប្រធានាធិបតីទាំង២ បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។ លោក Zelenskiy បានប្រាប់សារព័ត៌មានប្រចាំថ្ងៃរបស់អ៊ីតាលីថា ការចរចាគ្មានប្រយោជន៍ទេ។
តាមពិតលោក Macron កំពុងតែខ្ជះខ្ជាយពេលវេលា ខ្ញុំហាននិយាយថា យើងមិនអាចផ្លាស់ប្ដូរអត្តចរិតរបស់រុស្ស៊ីបានទេ។ លោកថា ប្រសិនបើពួកគេសម្រេចដាក់ខ្លួនឯងនៅដាច់ពីពិភពលោក ក្នុងក្ដីស្រមៃចង់កសាងអាណាចក្រសហភាពសូវៀតចាស់ឡើងវិញ យើងមិនអាចធ្វើអ្វីបានទេ។ វាអាស្រ័យលើពួកគេក្នុងការជ្រើសរើស ឬមិនធ្វើការជាមួយសហគមន៍អន្តរជាតិលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក៕
អត្ថបទ៖ សុខមាន