
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ នាព្រឹកថ្ងៃទី២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកពីបញ្ហានយោបាយដោយថា ចាប់ពីពេលនេះតទៅមិនអនុញ្ញាត ឱ្យអ្នកណាប្រមាថ និងលាបពណ៌មកលើគណបក្សប្រជាជនដោយមិនតបតវិញនោះទេ។
សម្តេចតេជោ បានរំលឹកពីការដែលអ្នកនិយាយវាយប្រហារមកលើសម្តេចទាំងពេលកន្លងមក និងបច្ចុប្បន្ន ជាពិសេសការវាយប្រហារបំភ្លៃការពិតទៅលើទាក់ទំនាក់ទំនងដ៏ល្អរវាងសម្តេច និងប្រធានាធិបតិបារាំង ដែលបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធទាំងកិច្ចការទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិដែលសម្តេចមិនអាចនិយាយចេញអស់ព្រោះជារឿងអាថ៌កំបាំង។
ទោះជាយ៉ាងណាក៏ដោយសម្តេចថា ចាប់ពីពេលនេះតទៅសម្តេចផ្តាំតកូន តចៅមិនអត់ឱនមេក្លោង ជនក្បត់ជាតិ សម រង្ស៊ី ។
គួរបញ្ជាក់ថា ការដែលសម្តេចតេជោ ហ៊ុន សែន បានរំលឹកពីបញ្ហាដោយសារក្រុមអ្នកមានចរិតប្រឆាំងផ្កាប់មុខតែងតែបបំភ្លៃប្រឌិតព័ត៌មាន ឬវិភាគវាយបរិហារ មកលើសម្តេច និងក្រុមគ្រួសារតាមមហិច្ឆតាចិញ្ចឹមចិត្ដចង់ផ្តួលរំលំសម្តេច និងរាជរដ្ឋាភិបាលកម្ពុជា៕