មេដឹកនាំ​លោកខាងលិច​សន្យា​ផ្ដល់​ការគាំទ្រ​ដល់​អ៊ុយ​ក្រែ​ននៅ​សន្និសីទ​សន្តិសុខ​ទីក្រុង Munich

2023/02/20 06:44:05 pm        226

​អាល្លឺម៉ង់៖ បណ្ដា​មេដឹកនាំ​លោក​ខាងលិច​បាន​សន្យា​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ​នៅ​សន្និសីទ​ស្ដីពី​សន្តិសុខ​ទីក្រុង Munich ក្នុងប្រទេស​អាល្លឺម៉ង់។ ទោះ​យ៉ាង​ណា​ក៏ដោយគេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា ​តើ​សំណើ​របស់​ទីក្រុង Kyiv​ សម្រាប់​ការផ្គត់ផ្គង់​អាវុធ​ឲ្យ​បាន​ឆាប់រហ័សនឹង​ត្រូវ​បាន​ទទួល ​ឬ​អត់​។ សន្និសីទ​រយៈពេល​ ៣​ថ្ងៃ​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ។

​ប្រធាន​គោល​នយោបាយ​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ប្រាប់​ក្រុម​អ្នក​ចូលរួម​ថា អ៊ុយ​ក្រែ​ន​កំពុង​ប្រឈម​កង្វះខាត​គ្រាប់រំសេវ និង​បាន​អំពាវនាវ​ឲ្យ​បង្កើន​ល្បឿន​ផ្ដល់​ជំនួយ​ខាង​យោធា​ឲ្យ​បាន​ឆាប់​ជាង​នេះ​។ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំឡើង​មុន​ខួប ១​ឆ្នាំ​ដំបូង​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ។

​ប្រធាន​សន្និសីទ​នេះ​លោក Christoph Heusgen បាន​ប្រាប់​សារព័ត៌មាន NHK ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ជឿថា យើង​ពុំ​មាន​កម្លាំង​គាំទ្រ​អ៊ុយ​ក្រែ​ន​ទេ​។ ​លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​ចូលរួម​សន្និសីទ​នេះ​តាម​វីដេអូ និង​បាន​អំពាវនាវ​ឲ្យ​ព​ន្លឿ​ន​ការផ្ដល់​អាវុធ​មក​ឲ្យ​ខ្លួន​ឲ្យ​បាន​ឆាប់​ជាង​នេះ។ ​ប៉ុន្តែ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នៅតែ​ប្រុងប្រយ័ត្ន​ដោយ​លើក​ឡើង​ថា ​គ្រប់​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូមិន​ត្រូវ​បណ្ដោយ​ខ្លួន​ធ្លាក់​ចូល​ក្នុង​ជម្លោះ​នេះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        384
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm