អាមេរិក ទីក្រុង​សេ​អ៊ូ​ល និង​ជប៉ុន​ធ្វើ​សមយុទ្ធ​ ខណៈ​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ​កើន​ឡើង​

2023/02/20 07:17:50 pm        215

កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិក​បានធ្វើ​សម​យុទ្ធ​ដែនអាកាស​រួមគ្នា​ ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ និង​ប្រទេស​ជប៉ុន ​ដែល​ចូលរួម​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រកាលពី​ថ្ងៃអាទិត្យ​។ នាយសេនាធិការ​ចម្រុះ​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា សមយុទ្ធ​នេះ​បានបង្ហាញ​ពី​សមត្ថភាព​ការពារជាតិ​ដ៏​លើសលប់​របស់​សម្ព័ន្ធមិត្ត និង​ស្ថានការណ៍​ត្រៀមខ្លួន​ជាស្រេច​។

យោធា​​កូរ៉េខាងត្បូងនិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សមយុទ្ធ​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​ការការពារ​ឧបទ្វីប​កូរ៉េ​។ ​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា នៅក្នុង​សមយុទ្ធ​ដាច់ដោយឡែក​មួយ ប្រទេស​ជប៉ុន​បាន​ហោះហើរ​យន្តហោះ F-15 លើ​សមុទ្រ​ជប៉ុន​ជាមួយនឹង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក ដោយ​ចាត់ទុក​បរិយាកាស​សន្តិ​សុខ​ថា ​កើនឡើង​កាន់តែខ្លាំង​។​

​សមយុទ្ធ​ដែនអាកាស​នេះធ្វើឡើង​រយៈពេល​មួយថ្ងៃ​ បន្ទាប់ពី​​កូរ៉េខាងជើងបាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយចូលទៅក្នុង​សមុទ្រ នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់​ប្រទេស​ជប៉ុន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង KCNA រាយការណ៍​ថា ប្រទេស​នេះ​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​កាលពី​ថ្ងៃ​សៅរ៍ ដែល​ត្រូវ​បានបង្ហាញ​តាម​ទូរទស្សន៍​រដ្ឋ​។​ ​ការបាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​សៅរ៍ គឺជា​ការបាញ់​មី​ស៊ី​ល​លើកដំបូង​របស់​កូរ៉េខាងជើង​ ចាប់តាំងពី​ថ្ងៃទី​១ ខែមករាមក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm