អ្នកនាំពាក្យ គ.ជ.ប៖ បញ្ជីឈ្មោះបោះឆ្នោតត្រូវបានរៀបចំដោយសុក្រឹត ខណៈអ្នកមានឈ្មោះក្នុងបញ្ជី ជាង៩លាននាក់

2023/02/20 02:00:31 pm        541

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា បញ្ជីឈ្មោះបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានរៀបចំឡើង ដោយមានភាពសុក្រឹត ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាននាក់។

មុនមួយថ្ងៃ នៃការប្រកាសសុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់BTVថា ស្អែកនេះ គ.ជ.ប នឹងប្រកាស​សុពលភាពលើ​បញ្ជី​ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រនី​តិកាលទី៧ ឆ្នាំ២០ ២៣ ។ គ.ជ.ប បានបញ្ចប់ដោយរលូន ដោយមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុម័តបទបញ្ជា និងនីតិវិធីលើការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ​និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

ឯកឧត្តម បានបន្តថា បន្ទាប់ពីមានការចូលរួមពីភាគីពាក់ព័ន្ធទៅលើការរៀបចំបញ្ជីឈ្មោះបោះ ឆ្នោត​ឆ្នាំ២០២២ គិតមកដល់ពេលនេះ ​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះផ្លូវការ​ ដែលនឹងត្រូវចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ចំនួនជាង៩លាន២សែននាក់។

ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ​ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ ​នៃឈ្មោះ និងទិន្នន័យ របស់​ប្រជាពលរដ្ឋនីមួយៗ ​ភាគីពាក់ព័ន្ធបានយល់ព្រមនឹងទទួលយក ក៏ដូចជាតែងតែអញ្ជើញ​ចូលរួម​តាម ​ដានរាល់កិច្ចប្រជុំជាមួយ គ.ជ.ប​ រហូតដល់ដំណាក់កាលបិទផ្សាយ​បញ្ជីបោះឆ្នោតដំបូង ដោយ​កន្លងមក នេះ ក៏មានករណីប្តឹងតវ៉ា ​និងជំទាស់ ​ត្រូវបានដោះស្រាយបញ្ចប់ និងទទួលយក​ពីភាគីពាក់ព័ន្ធផងដែរ ៕អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋបាលឃុំគ្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅ ចុះឈ្មោះផ្ទៀងទាត់បញ្ជីឈ្មោះធ្វើជីវមាត្រផ្ដិស្នាមមេដៃថ្មីដើម្បីទទួលបានសិទ្ធិបោះឆ្នោត
2025/05/24 05:48:03 pm        1
រោងចក្រនិងក្រុមហ៊ុនចំនួនជាង៣០ទីតាំង ត្រូវបានរកឃើញបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈក្នុងឆ្នាំ២០២៥
2025/05/24 05:42:56 pm        1
ឯកឧត្តម ឌិត ទីណា បន្តលើកទឹកចិត្តកសិករឱ្យងាកមកចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីស្ថិរភាពតម្លៃទំនិញ
2025/05/24 03:36:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋបាលឃុំគ្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅ ចុះឈ្មោះផ្ទៀងទាត់បញ្ជីឈ្មោះធ្វើជីវមាត្រផ្ដិស្នាមមេដៃថ្មីដើម្បីទទួលបានសិទ្ធិបោះឆ្នោត

2025/05/24 05:48:03 pm
​រោងចក្រនិងក្រុមហ៊ុនចំនួនជាង៣០ទីតាំង ត្រូវបានរកឃើញបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈក្នុងឆ្នាំ២០២៥
2025/05/24 05:42:56 pm
​លោក Lavrov និយាយថា រុស្ស៊ីនឹងបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពក្រោយការដោះដូរឈ្លើយសឹក
2025/05/24 05:10:23 pm
​[UPDATE] សមត្ថកិច្ចថៃកំពុងស្រាវជ្រាវរកមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់មនុស្ស៣នាក់ នៅខេត្ត Prachuap Khiri Khan
2025/05/24 05:05:35 pm
​អាមេរិក ពង្រឹងសន្តិសុខ ក្រោយឃាតកម្មលើបុគ្គលិកស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី
2025/05/24 05:03:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/23 03:22:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/24 03:18:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am